សមត្ថកិច្ច​ចុះបង្ក្រាប​ករណី ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ នៅ​ខេត្តក្រចេះ​

ក្រចេះ: កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​ក្រចេះ សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល អូរ​ឬ​ស្សី បាន​ចុះធ្វើការ​បង្ក្រាប​ករណី ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​ចំនួន ៣​នាក់​។​

សមត្ថកិច្ច​ចុះបង្ក្រាប​ករណី ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ នៅ​ខេត្តក្រចេះ​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១​និង​៣០​នាទីរសៀល នៅត្រង់ចំណុច​ផ្ទះសំណាក់ ស្រុកស្រែ ស្ថិតនៅ​ភូមិ ស្រែ​ស្តៅ សង្កាត់ អូរ​ឬស្សី ក្រុង​ក្រចេះ​។​

សមត្ថកិច្ច​ចុះបង្ក្រាប​ករណី ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ នៅ​ខេត្តក្រចេះ​

​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ ភេទ​ប្រុស និង​ដកហូតបាន​វត្ថុតាង រួមមាន​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន មួយចំនួន ទូរ​សព្ទ័​៤​គ្រឿងកាបូប​លុយ​៣ លុយ​ខ្មែរ​សរុប​មាន ៣៨០.០០០​រៀល​៕​