លោក ទៀ បាញ់ ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​ប្រទេស​ឡាវ​

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណប្រតិភូ​ក្រសួងការពារជាតិ​ទៅ​ចូល​រូ​ម​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី ១ ដល់ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៥ ។​
    
​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៥ បាន​ប្រារព្ធ​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និ​តុ​ឡាវ  ( ២​ធ្នូ ១៩៧៥ . ២ ធ្នូ ២០១៥ )  និង​ក្បួន​មហា​ព្យូហ​យាត្រា ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង វៀងចន្ទន៍ ។

​នា​ឱកាស​ដ៏​មហា​ឡា​ឬ​ក​នោះ លោក​ជុំ​ម៉ាលី សា​យ៉ា​សន អគ្គលេខាធិការ​មជ្ឈិម​បក្ស និង ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ឡើង​ថ្លែង​សុន្ទរកថា ដោយបាន​គូសបញ្ជាក់ថា​៖ នៅ​ថ្ងៃទី ២ ធ្នូ នេះ ប្រជាជន​ឡាវ​គ្រប់​ស្រទាប់វណ្ណៈ ជនជាតិភាគតិច បានមក​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

​លោក​បាន​បញ្ជាក់ថាៈ ចាប់ ពី​ថ្ងែ ២ ធ្នូ ១៩៧៥​មក ប្រទេស​ឡាវ​ទាំងមូល​បានទទួល​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​ទាំងស្រុង​ជូន​ជាតិ​មាតុភូមិ​របស់ខ្លួន ។ ការប្រកាស​បង្កើតជា​ផ្លូវការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលជា​លទ្ធផល​ទទួល​បានមក​រាប់​ទស្សវត្ស​កន្លងមកនេះ គឺ បានមកពី​ការខិតខំ​ប្រឹងប្រែង​រដឹក​នាំ​ប្រកបទៅដោយ​គតិបណ្ឌិតរ​បស់​ថ្នាក់ដឹកនាំ បក្ស រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

​លោក​ជុំ​ម៉ាលី បានបញ្ជាក់​ទៀតថា​៖ លទ្ធផល​ក្នុង​រយៈពេល ៤០​ឆ្នាំនេះ​វា​គឺជា​ជោគជ័យ នៃ​មហា​សាម​គី្គ​ដ៏​ធំធេង​របស់​ប្រជាជន​ឡាវ​ទាំងមូល ព្រមទាំង​ការឯកភាព សហការគ្នា​រវាង​កង​ទ័ព និង ប្រជាជន​ឡាវ​។ ជោគជ័យ​ដែល​ទទួលបាន​កន្លងមក​នេះ​វា​ក៏បាន​មកពី​ការរួម​សហការ​សាមគ្គី​គ្នា​ជា​បងប្អូន​រវាង​កងទ័ព និង ប្រជាជន​ឡាវ និង រវាង​កងទ័ព​ប្រជាជន​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​កម្ពុជា ជា​បងប្អូន​ផង​ដែល ។ ជាមួយនឹង​ការ​ប្រារព្ធ​ប្រារព្ធ​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ថ្ងែ ទី ២ ធ្នូ ឆ្នាំ ២០១៥  លោក ជុំ​ម៉ាលី បាន​សង្កត់ធ្ងន់ថា​៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​និង​បន្ត​ការកសាង​សេដ្ឋកិច្ច និង ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ឡាវ ឲ្យ​កាន់តែ​មានការ​រីកចម្រើន ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឡាវ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។ នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ  ( ២​ធ្នូ ១៩៧៥ . ២ ធ្នូ ២០១៥ )  នាឱកាស​នោះ​ដែល អង្គ​មិ​ទិ្ទ​ង​ក៏បាន​ទស្សនា​ក្បួនព្យុហយាត្រា ដែលមាន​ផែន​ក្បួនព្យុហយាត្រា​នាំមុខ ដោយ​កងទ័ព​ប្រជាជន​ឡាវ និង ផែន​ព្យុហយាត្រា​ជាច្រើន​ទៀត ដែល​បានបង្ហាញ​នូវ​សមិទ្ធ​ជាច្រើន​ដែល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​សម្រេចបាន​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ ៕

លោក ទៀ បាញ់ ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​ប្រទេស​ឡាវ​

លោក ទៀ បាញ់ ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​ប្រទេស​ឡាវ​

លោក ទៀ បាញ់ ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៤០ ថ្ងៃ​បង្កើត​ប្រទេស​ឡាវ​