​ប្រភេទអាហារ​ជួយ​កម្ចាត់​ជាតិពុល​នីកូទីន​ពីក្នុង​សរីរាង្គ​

​សុខភាព​៖​នីកូទីន​ជា​សារជាតិ គ្មាន​ពណ៌​,បំប្លែង​ទៅជា​ពណ៌​ត្នោត​ពេល​ឆេះ ។ នី​កូន​ទីន​ត្រូវបាន​ស្រូប​ចូល​សរីរាង្គ តាមរយៈ​ស្បែក​, មាត់ និង​ភ្នាស​ច្រមុះ ឬស្រូប​ចូល​សួត។​

​ជា​មធ្យម ជក់បារី​១​ដើម គឺ​ស្រូប​ចូល​ប្រមាណ 1-2 mg នីកូទីន ទៅក្នុង​សរីរាង្គ ។ នីកូទីន​ទៅដល់​ខួរក្បាល​យ៉ាង​លឿន​, បំពុល​សរសៃប្រសាទ តែ​ក្រោយ ១០ វិនាទី ស្រូប​ចូល ។ ដើម្បី​ជំនួយ​កម្ចាត់​ជាតិពុល​នីកូទីន​ចេញពី​សរីរាង្គ អ្នក​ជក់បារី គួរប្រើ​ប្រាស់​អាហារ​មួយចំនួន ដូចខាងក្រោម​៖

- ផ្កា​ស្ពៃខៀវៈ បរិមាណ​វីតាមីន C ក្នុង​ផ្កា​ស្ពៃខៀវ​ជួយ​សរីរាង្គ​រុញ​លឿន​ដំណើរការ​បំប្លែង​សារជាតិ​, កម្ចាត់​នីកូទីន​ទើប​ចូលក្នុង​សរីរាង្គ ជួយ​ការពារ​សួត​ពី​ការវាយប្រហារ​របស់​ជាតិពុល ។​

- ក្រូចៈ ក្រូច​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន C ដ៏​ច្រើន សម្រាប់​រាងកាយ ។ ពេល​បរិភោគ​ក្រូច នីកូទីន​នឹង​ស្វ័យប្រវត្តិ​ត្រូវ​បណ្តេញ​ចេញពី​សរីរាង្គ ក្នុង​រង្វង់ ២៤ ម៉ោង ។​

- ពួយ​ឡេងៈ បន្លែ​ពួយ​ឡេង​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក និង​វីតាមីន B9 ។ នេះ​ត្រូវបាន​ចាត់ទុកជា​វីតាមីន ២ ប្រភេទ ល្អ​បំផុត សម្រាប់​កម្ចាត់​នីកូទីន​ចេញពី​សរីរាង្គ ក្នុង​រយៈពេល​ខ្លី ។​

- ខ្ញីៈ ខ្ញី​ស្ថិតក្នុង​បញ្ជី​អាហារ​ជួយ​កម្ចាត់​នីកូទីន​ក្នុង​រង្វង់ ២៤ ម៉ោង ។ បៀម​ខ្ញី​១​បន្ទះ ជួយ​ដល់​អ្នក​ជក់បារី​ទប់ទល់​ជាមួយ​អារម្មណ៍​ឃ្លាន​បារី​យ៉ាង​ប្រសិទ្ធភាព ។​

- ប្ល៊ូ​បឺ​រីៈ ក្រៅពី​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, ផ្លែ​ប្ល៊ូ​បឺ​រី នៅ​ផ្ទុក​អាស៊ីត​១​ប្រភេទ មាន​ប្រសិទ្ធភាព​ជំរុញ​ការ​កម្ចាត់​ចោល​នីកូទីន ។​

- ក្រូចឆ្មា​រៈ ក្រូចឆ្មារ​មាន​បរិមាណ​វីតាមីន C ខ្ពស់​, អាស៊ីត​ស៊ី​ទ្រិ​កមាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​កើន​ការ​បំប្លែង​សារជាតិ​សម្រាប់​សរីរាង្គ ដើម្បី​ឲ្យ​ដំណើរការ​កម្ចាត់​ជាតិពុល​នីកូទីន​ប្រព្រឹត្តទៅ​លឿន​ជាង ។ ជាងនេះទៀត ក្រូ​ច្មារ​នៅមាន​ប្រសិទ្ធភាព​បន្ថយ​ភាព​តានតឹង ដើម្បី​អ្នក​អាច​បញ្ចៀស​ជក់បារី ។​

- ទឹក​កា​រ៉ុ​តៈ ការ៉ុត​ផ្ទុក​វីតាមីន A ច្រើន​បំផុត ។ ក្រៅពីនេះ វា​នៅមាន​វីតាមីន B, C, D, E, G និង K ។ ទឹក​ការ៉ុត​ជួយ​កម្ចាត់​នីកូទីន​យ៉ាង​ប្រសិទ្ធភាព​បំផុត ។​

- ទទឹមៈ ទទឹម​ជា​ផ្លែឈើ​ជំនួយ​ដល់​ការផលិត​កោសិកា​ឈាមក្រហម​, ជួយ​រារាំង​បញ្ហា​សុខភាព​មាន​ប្រភពពី​ទម្លាប់​ជក់បារី ដូចជា​សរសៃឈាម​បេះដូង​, សម្ពាធ​ឈាម ។​

- ពន្លក​ស្រូវ​សាលីៈ នីកូទីន​ក្នុង​បារី​ឥទ្ធិពល​ធ្វើ​ឲ្យ​សរសៃឈាម ងាយ​ត្រូវ​រឹតបន្តឹង ។ ពន្លក​ស្រូវ​សាលី​ជួយ​ផ្គត់ផ្គង់​វីតាមីន E មាន​ប្រសិទ្ធភាព​កែប្រែ​ប្រសើរឡើង​កម្រិត​យឺត​យារ​របស់​ប្រព័ន្ធ​សរសៃឈាម ។​

- ខាត់ណាៈ ខាត់ណា មាន​ប្រយោជន៍​ក្នុង​ការជួយ​រុញ​លឿន​ដំណើរការ​កម្ចាត់​ជាតិ​នីកូទីន ក្នុង​រង្វង់ ២៤ ម៉ោង ។ ដូច្នេះ អ្នក​គួរ​បង្កើន​ការប្រើប្រាស់​វា ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៕

​ប្រភេទអាហារ​ជួយ​កម្ចាត់​ជាតិពុល​នីកូទីន​ពីក្នុង​សរីរាង្គ​