ស្ត្រី​ជនជាតិ​អា​មេ​រិកម្នាក់​​​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​ដោយ​ជំងឺ​ប្រចាំ​កាយ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនបរទេស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​មក​ហើយ​ម្នាក់​​ បាន​ដេក​ស្លាប់​នៅ​ក្នុង​ទីតាំង​ផ្ទះ​ជួល​មួយ​កន្លែង បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​ម៉ោង១១​យប់​​ថ្ងៃ​ទី​២ ​​ធ្នូ ២០១៥ ​ស្ថិតនៅ​​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ។

​យោង​តាម​ប្រភព​ពី​ លោក ខៀវ វុ​ត្ថា នាយ​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋបាល​​​លេខ​៣ បាន​បញ្ជាក់ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ដេក​ស្លាប់​ដោយ​ជំងឺ​ចាស់ជរា​នេះ ​ឈ្មោះ ​LENG BARBARA JEAN ភេទ​ស្រី ​ជា​ជនជាតិ​អា​មេ​រិក​ ​​ថ្ងៃខែ​ឆ្នាំ​កំណើតៈ ១៩ ធ្នូ ១៩៤៨ កាន់​លិខិតឆ្លងដែន​លេខ ៤២០៣៧៨៧៩៣ ផុត​សុពលភាព​ថ្ងៃ​ទី​៤ មក​រា ២០១៧ និង​ទិដ្ឋាការ (EI) លេខ ០០៨០៣៨៨៥ ផុត​សុពលភាព​ថ្ងៃទី​២០ មេ​សា ២០១៦ ​ជា​​ភ្ញៀវ​ទេសចរ​​រយៈពេល​វែងផុតកំណត់​ខែ​៨ ឆ្នាំ​២០១៦​ ។​

យោង​តាម​ប្រភព​ពី​​បុរស​ជា​ប្តី​​សព បាន​អះអាង​ថា ប្រ​ព​ន្ធ​​របស់​គាត់​បាន​មក​រស់នៅ​កម្ពុជាជា​ច្រើន​ខែ​មក​ហើយ ដោយ​​ចេញចូល​កម្ពុជា-អា​មេ​រិក​ជា​​ញឹក​ញាប់​​ផង​ដែរេ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ប្រ​ព​ន្ឋ​គាត់​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ហូប​បារី​ច្រើនពេក​ ទើប​ធ្វើ​​ឱ្យ​ជំងឺ​នេះ​ម្តង​ឈឺ ម្តង​ជា​មិន​ទៀងទាត់​នោះទេ ​ហើយ​នៅ​យប់​កើត​ហេតុ​គាត់​​គេង​នៅ​មុខ​បន្ទប់​​ ។ ​

​យោង​តាម​ប្រភព​លោក សែ​ជូ សុ​រិ​ទ្ឋ​ជោ​ត អនុប្រធាន​មន្ទី​រសុខាភិបាល​ទទួល​បន្ទុក​ពិនិត្យ​សាកសព​បាន​បញ្ជាក់​ថា ​ក្រោយពី​​ត្រួតពិនិត្យនិង​ធ្វើ​កោសល្យវិច័យ​សព​រួច​រាល់​​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​​រូប​នេះ​បាន​ស្លាប់​ដោយសារជំងឺ​ប្រចាំ​កាយ​​ប្រាកដមែន ​ហើយ​​សមត្ថកិច្ច​ក៏​​ប្រគល់សព​ឱ្យ​ក្រុម​គ្រួសារយក​ទៅ​ចាត់ចែង​បន្ត ​៕​​