សេដ្ឋកិច្ច​អូស្ត្រាលី​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​ត្រីមាស​ទី​3

ប្រទេស​អូស្ត្រាលី ៖ នៅ​អំឡុង​ពេល​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥​នេះ សេដ្ឋកិច្ច​របស់​អូស្ត្រាលី​បាន​កើនឡើង​លឿន​ជាង​ការ​ព្យាករ​ទុក​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​ទៅ​ទៀត ដែល​វា​ជា​ការ​គូសបញ្ជាក់​ពី​ការ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​នៅ​ទ្រឹង កាលពី​ថ្ងៃ​អង្គារ​របស់​ធនាគារកណ្តាល ។

រដ្ឋាភិបាល​បាន​បង្ហាញ​ទិន្នន័យ​កាលពី​ថ្ងៃ​ពុធ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​រីក​លូតលាស់​ចំនួន​០,៩% ធៀប​នឹង​ត្រីមាស​ទី​២ និង​កើនឡើង​០,៣% ។ ម្យ៉ាងទៀត បើ​ធៀប​ជាមួយ​ការ​ព្យាករ​របស់​អ្នក​សារព័ត៌មាន​មក​ពី​២៨​ស្ថាប័ន គឺ​មាន​កំណើន​ត្រឹមតែ​០,៨% ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា អំឡុង​ពេល​នៃ​ការ​ស្រង់​របាយការណ៍​នេះ គឺ​ក្នុង​ពេល​រូបិយប័ណ្ណ​អូស្ត្រាលី​ធ្លាក់​ចុះ​ជិត​៩% ។ ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នៃ​អត្រា​ការ​ប្រាក់​ចុះ​ខ្សោយ​នោះ ធនាគារកណ្តាល​បាន​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​ក្រៅពី​ផ្នែក​ឧស្សាហកម្ម ។ ការ​វិនិយោគ​ខាង​វិស័យ​រ៉ែ​នៅ​តែ​បន្ត​ធ្លាក់​ចុះ ក្រុមហ៊ុន​បាន​ចំណាយធនធាន​ដើម្បី​ជំរុញ​ខាង​ផ្នែក​នេះ ។

ចំណែក​លោក Kieran Davies ថ្នាក់ដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Barclays និង​ជា​អតីតមន្ត្រី​រតនាគារ​ជាតិ បាន​លើក​ឡើង​មុន​ការ​បញ្ចេញ​សេចក្តីថ្លែងការណ៍​ថា ៖ «​ការ​រើប​ឡើង​វិញ​នេះ​ភាគច្រើន​មាន​ឥទ្ធិពល​លើ​ភាព​ងាយ​ប្រែប្រួល​ក្នុង​ការ​នាំ​ចេញ​ទំនិញ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ត្រីមាស​ទី​៣ ខណៈ​បញ្ហា​អាកាសធាតុ​បាន​រំខាន ឬ​រាំងស្ទះ​ដល់​ដំណើរ​បញ្ជូន​ទំនិញ​ចេញ​» ។

ស្រប​ពេល​បរិមាណ​នៃ​ការ​នាំ​ចេញ​រើប​ឡើង​វិញ​នោះ តម្លៃ​ទំនិញ​បាន​ធ្លាក់​ចុះ​ស្រប​ពេល​ដែល​តម្រូវការ​ពី​ជនជាតិ​ចិន​ថយ​ចុះ ។ ប្រាក់​ដុល្លារ​ក្នុងស្រុក​មានការ​ប្រែប្រួល​តិចតួច ចំណែក​ការ​ជួញដូរ​ស្ថិត​ក្នុង​អត្រា​៧៣,២៤​សែន​ដុល្លារ​អា​មេ​រិ​ក (​វេលា​ម៉ោង​១១​និង​៤៤​នាទី​ព្រឹក នៅ​ទីក្រុង​ស៊ី​ដ​នី​) ធៀប​នឹង​ហាងឆេង​៧៣,២៥​សែន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ចេញផ្សាយ​មុន​នេះ ។

តាម​របាយការណ៍​បង្ហាញ​ថា បើ​ធៀប​នឹង​ឆ្នាំ​២០១៤ សេដ្ឋកិច្ច​អូស្ត្រាលី​ពង្រីក​បាន​២,៥% ក្នុង​ត្រីមាស​ទី​៣ ខណៈ​សេដ្ឋវិទូ​ព្យាករ​ថា មាន​កំណើន​ត្រឹមតែ​២,៤% ប៉ុណ្ណោះ ។
ការ​នាំ​ចេញ​បាន​កើនឡើង​៤,៦% ក្នុង​ត្រីមាស​ទី​៣ ដែល​បូក​បន្ថែម​១​ពិន្ទុ​ពីលើ​កំណើន​GDP ។ ម្យ៉ាងទៀត ការ​ចំណាយ​នៅ​តាម​គ្រួ​សារបាន​កើនឡើង​០,៧% ក្នុង​ត្រីមាស​មុន​និង​បូក​បន្ថែម​០,៤​ពិន្ទុ ពី GDP ។

ដោយឡែក អនុ​បាត​នៃ​ការ​សន្សំ​សំចៃ​តាម​ក្រុម​គ្រួសារ​របស់​ប្រជាជាតិ​មួយ​នេះ​បាន​ធ្លាក់​ចុះ​៩% ក្នុង​ត្រីមាស​ទី​៣ និង​ស្មើនឹង​៩,៤% ក្នុង​ត្រីមាស​មុន ៕