​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​មិន​ដួល​?

​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​មិន​ដួល​?

​កូនក្មេង​ងាយ​ដួល​ខ្លាំងណាស់​នៅពេលដែល​គេ​លេង​ម្តងៗ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទៅ​ទើប​អាច​ការពារ​កូន​មិន​ឱ្យ​ដួល និង​មាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​កូន​លេង​នោះ​?

  1. ​នៅពេល​ដែល​កូន​ជិះ​កង់ ឬ​លេង​ក្តារ​រអិល អ្នក​ត្រូវ​តែ​ពាក់​ប្រដាប់​ការពារ​ក្បាល និង​ជង្គង់​ដល់​កូន ទើប​ពេល​ដែល​គេ​ដួល មិន​មាន​របួស​ធ្ងន់ធ្ង​រ​។​
  2. ​បង្អួត​នៅផ្ទះ​របស់​អ្នក​ត្រូវ​តែ​បិត​ឱ្យអស់ ដើម្បី​ចៀសវាង​កុំ​ឱ្យ​កូន​លេង​នៅ​ជិត​បង្អួត រួច​ធ្លាក់​ចុះ​ក្រោម​បាន​។​
  3. ​នៅតាម​បង្អួត អ្នក​មិន​ត្រូវ​ដាក់​កៅអី ឬ​របស់​ផ្សេងៗ​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​មាន​គ្រោះថ្នាក់​បាន ដោយ​គេ​អាច​តោង​ឡើង​ទៅ​លើ​កៅអី​នោះ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​គេ​ធ្លាក់​បាន​។​
  4. ​នៅពេល​ដែល​អ្នក​ប្តូរ​ខោ​ទឹកនោម ឬ​ខោ​អាវ​ឱ្យ​កូន​តូច អ្នក​ត្រូវ​តែ​យកដៃ​ម្ខាង​ទប់ខ្លួន​កូន ដើម្បី​កុំឱ្យ​កូន​ធ្លាក់​ចុះ​មកក្រោម​។​
  5. ​របស់​ដែល​មាន​ក្នុង​ផ្ទះ​ដែល​មាន​គ្រោះថ្នាក់ អ្នក​ត្រូវ​តែ​ប្រមូល​ទុក​ឱ្យ​អស់ ដើម្បី​កុំឱ្យ​កូន​យក​មក​លាង​បាន ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​កូន​។​
  6. ​នៅ​បន្ទប់ទឹក និង​ជណ្តើរ អ្នក​ត្រូវ​តែ​ក្រាល​ក្រណាត់​ដែល​ការពារ​កូន​មិន​ឱ្យ​រអិលដួល​នៅពេលដែល​គេ​រៀន​ដើរ​។​
  7. ​នៅ​កន្លែង​ដែល​កូន​តែងតែ​ដើរ ឬ​វៀរ អ្នក​ត្រូវ​តែ​តែងតែ​ពិនិត្យមើល​ថា​តើ មាន​របស់​រាយ​ផាយ​ពេញ​ផ្លូវ​ឬទេ ដើម្បី​កុំឱ្យ​កូនរ​បួស​នៅ​ពេល​ដែល​គេ​ដើរ និង​ធ្វើ​ចលនា​នៅ​កន្លែង​នោះ​៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។