Gary Neville អាចជា​គ្រូបង្វឹក​ថ្មី​របស់ Valencia

​កីឡា​៖​បន្ទាប់ពី​លោកគ្រូ​បង្វឹក​ចាស់​លោក Nuno Espirito Santo បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ ​ក្លិបValencia​បាន​សម្លឹង លោក Gary Neville ជា​គ្រូបង្វឹក​ថ្មី។ នេះ​បើ​យោង​តា​មេស​ច​ក្តី​រាយការណ៍ របស់​ទូរទស្សន៍ Sky Sports​។​

​    ​គួរ​បញ្ជាក់ថា អតីត​ខ្សែការពារ​ដ៏​រឹងមាំ​វ័យ​៤០​ឆ្នាំ បាន​ចំណាយពេល​មួយ​អាជីព​របស់ខ្លួន​រួម​រស់នៅ​ទឹកដី Old Trafford តាំងពី​ឆ្នាំ​១៩៩២ ហើយ​បានប្រកាស​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០១១​។ មុន​មក​ដឹកនាំ Valencia នេះ Neville ដែលមាន​សញ្ញាប័ត្រ​គ្រូបង្វឹក Licence A និង​B របស់ UEFA នៅក្នុង​ដៃ ធ្លាប់ជា​ជំនួយការ​លោក Roy Hodgson ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​៕ 

Gary Neville អាចជា​គ្រូបង្វឹក​ថ្មី​របស់ Valencia