មាន សូនីតា រោង​កុនLegend ​តែងតាំង​ជា​ឯកអគ្គរាជទូត


មាន សូនីតា រោង​កុនLegend ​តែងតាំង​ជា​ឯកអគ្គរាជទូត

តារា​សម្ដែង មាន សូនីតា កាល​ពី​រសៀល​ម្សិល​មិញ​នេះ  ត្រូវ​បាន​រោង​ភាពយន្ត​ទំនើប Legend តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​រោងភាពយន្ត ដែល​​តំណែង​នេះ​កន្លង​មក​មិន​ធ្លាប់​មាន​តារា​កម្ពុជា​ទទួល​បាន​ឡើយ។

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

មូល​ហេតុ​ដែល​នាំ​ឲ្យ​រោងភាពយន្ត​ Legend  សម្រេច​ជ្រើស​រើស​​​ និង​បង្កើត​តំណែង​ឯកអគ្គរាជទូត​នេះ​ឡើង ក៏​ព្រោះ​តែ​រោង​ភាពយន្ត​មួយ​នេះ ចង់​ធ្វើ​ការងារ​​ស្និទ្ធ​ជា​មួយ​នឹង​​អ្នក​សិល្បៈ​ក៏​ដូច​ជា​អ្នក​គាំទ្រ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា វ៉ន សុធី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោងភាពយន្ត Legend ។

 

ប្រធាន​ផ្នែក​ទីផ្សារ​ដដែល​​​បាន​លើក​ឡើង​ថា កញ្ញា មាន សូនីតា  គឺ​ជា​តារា​ម្នាក់​ មាន​សក្ដានុពល​គ្រប់គ្រាន់ ដែល​អាច​កាន់​តំណែង​ឯកអគ្គរាជទូត របស់​រោងភាពយន្ តLegend ព្រោះ​ក្រុមហ៊ុន បាន​​ពិនិត្យ​ឃើញ​ថា តារា​រូប​​នេះ​មាន​អ្នក​គាំទ្រ​ច្រើន ចូល​​ចិត្ត​ធ្វើ​​មនុស្សធម៌ និង​ចូល​ចិត្ត​មើល​កុន។ “គាត់​ឧស្សាហ​មក​មើល​កុន​កន្លែង​យើង គាត់​តែងតែ​ចូល​រួម​ជា​មួយ​យើង គាត់​ចូល​ចិត្ត​ធ្វើ​មនុស្សធម៌ មាន Fans គាំទ្រ​ច្រើន ហើយ​គាត់​រៀន​បាន​ច្រើន​ទៀត តំណែង​នេះ​សម​គាត់​ណាស់” កញ្ញា វ៉ន សុធី ថ្លែង​បញ្ជាក់។

 

ជា​មួយ​ តួនាទី​ខាង​លើ មាន សូនីតា  បាន​ចុះ​កុងត្រា​ជា​មួយ​រោងភាពយន្ត Legend ១ឆ្នាំ  ដោយ​នាង​​ត្រូវ​​ធ្វើ​ការងារ​ជា​ច្រើន​បន្ត​ទៀត​ជា​មួយ​រោង​ភាពយន្ត​​មួយ​នេះ។ ក្រោយ​ចប់​កុងត្រា១ឆ្នាំ​នេះ កញ្ញា មាន សូនីតា  អាច​បន្ត​ទៀត​ ឬ​យ៉ាង​ណា  ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោងភាពយន្ត Legend  មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ ដោយ​រង់ចាំ​មើល​ការងារ​ជា​មួយ​​គ្នា​សិន។

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

តារា​សម្ដែង មាន សុនីតា បាន​លើក​ឡើង​ថា នាង​ពិត​ជា​​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ត្រូវ​បាន រោងភាពយន្ត Legend  ជា​ឯកអគ្គរាជទូត​បែប​នេះ ព្រោះ​អី​តំណែង​នេះ កន្លង​មក​មិន​ទាន់​មាន​តារា​កម្ពុជា​​ណា​មួយ​ទទួល​​ឡើយ។ តារា​វ័យ២៥ឆ្នាំ​ម្នាក់​នេះ លើក​ឡើង​ថា រោងភាពយន្ត និង​​អ្នក​សិល្បៈ​ គឺ​ទាមទារ​ដាច់​ខាត នូវ​ការ​សហការ​គ្នា​មិន​អាច​ខ្វះ​បាន​ឡើយ ព្រោះ​អី​ បើ​មិន​មាន​អ្នក​សិល្បៈ ​ក៏​មិន​មាន​រោង​ភាពយន្ត​ដែរ។

 

តារា​រូប​នេះ​បាន​បន្តទៀត​​ថា នាង​ជា​​​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​មើល​កុន មិន​ថា​ជា​​ខ្សែភាពយន្ត​ខ្មែរ ឬ​បរទេស​ឡើយ គឺ​​នាង​ឧស្សាហ៍​មក​ទស្សនា។ ការ​ធ្វើ​បែប​នេះ ក្រៅ​ពី​កម្សាន្ត​អារម្មណ៍ ក៏​​បាន​ជួយ​​ពង្រឹង​មួយ​ផ្នែក​ធំ​​ទៅ​លើ ការ​សម្ដែង​របស់​​ខ្លួន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត កញ្ញា មាន សូនីតា បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​សហការ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ  ដើម្បី​ឲ្យ​សម​ទៅ​នឹង​ការ​ផ្ដល់​ទំនុកចិត្តពី Legend ដែល​បាន​​ផ្ដល់​កិត្តិយស​ឲ្យ​នាង។

 

តំណែង​ឯកអគ្គរាជទូត  ដែល​កញ្ញា មាន សូនីតា ដែល​ទទួល​បាន​ពី​រោងភាពយន្តLegend ខាង​លើ​នេះ មិន​មែន​ជា​លើក​ទី១ របស់​តារា​ស្រី​​ដែល​មាន​កំណើត​មក​ពី ខេត្ត កំពង់ចាម ឡើយ តាម​ការ​រៀប​រាប់ នាង​ធ្លាប់​បាន​ទទួល​តំណែង​ឯកអគ្គរាជទូត​នេះ​៦​លើក​មក​ហើយ ​ពី​អង្គការ ​ក៏​ដូច​ជាក្រុមហ៊ុន​នានា៕

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

មាន សូនីតា រោង​កុនLegend  ​តែងតាំង​ជា​ឯកអគ្គរាជទូត

 

អត្ថបទ៖ ខុត សីហា
រូប​ថត៖ ផ្ដល់​ឲ្យ