ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់

កំពង់ស្ពឺ ៖ ក្មេងប្រុស ស្រីចំនួន៥នាក់ បាននាំគ្នាលេងទឹកស្រះ  បណ្តាលឲ្យលង់ស្លាប់៤នាក់ និងម្នាក់ទៀត ជួយ សង្រ្គោះទាន់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ស្រះទឹកក្នុងភូមិចំប៉ី ឃុំហោងសំណំ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំងអស់រួមមាន ១-ឡុង ស្រីល័ក្ខ អាយុ៨ឆ្នាំ ២/ឈ្មោះភី ដានី ភេទ/ស្រីអាយុ៦ឆ្នាំ ៣/ឈ្មោះសែ នីណៃ ភេទស្រី អាយុ៦ឆ្នាំ ទី៤ ឈ្មោះទូច វ័ន្ត ភេទប្រុស អាយុ៤ឆ្នាំ និងទី៥-សែ សុខឃា ភេទស្រី អាយុ៨ឆ្នាំ នៅរស់ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះទាំងអស់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានអះអាងថា ករណីនេះបណ្តាលមក ពីឪពុកម្តាយ កុមាររងគ្រោះទៅច្រូតស្រូវ ទុកកូនៗនៅផ្ទះ បែរជានាំគ្នាលេងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង ។

បច្ចុប្បន្នសពកុមាររងគ្រោះ ត្រូវបានប្រគល់ឲ្យអាណាព្យាបាល ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់

ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់