មាន សូនីតា ក្លាយជា ឯកអគ្គរាជទូត តំណាង រោងភាពយន្ត Legend Cinema

ភ្នំពេញៈ កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីមួយដួង ដែលមានភាពលេចធ្លោ ទាំងការសម្តែងនិងការងារសង្គម ជាហូរហែលមិនដាច់ទេ ហើយកន្លងមកនាង ក៏ធ្លាប់ត្រូវបានខាងអង្គការ USAID ជ្រើសរើសនិងតែងតាំង ក្នុងនាមជាឯកអគ្គរាជទូត សុច្ឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សផ្សព្វផ្សាយ ប្រចាំនៅកម្ពុជា ហើយបន្ថែមលើតួនាទីចាស់ ថ្មីៗនេះនាងត្រូវបានខាងរោងកុន Legend Cinema តែងតាំងឲ្យក្លាយជា ឯកអគ្គរាជទូតតំណាងរោងកុន ថែមទៀតផង ។

កាលពីរាត្រីយប់មិញនេះ តារាសម្តែង ដែលកំពុងតែមានប្រជាប្រិយភាព លេចធ្លោខ្លាំង តាមរយៈរឿង «ឡូយ៩» កញ្ញា មាន សូនីតា បានបង្ហោះនៅលើ Facebook របស់ខ្លួនថា « នាងត្រូវបានរោងភាពយន្ត Legend Cinema ធ្វើអោយក្តីសុបិនឡប់ៗ របស់ខ្ញុំក្លាយជា ការពិត។ នាងតូចនោះ គឺខ្ញុំ «មាន សូនីតា»។ អរគុណ legend ដែលតែងតែជាស្ថាប័នមុនគេ ជំរុញវិស័យកុន នៅកម្ពុជា។ អរគុណ legend ដែលជឿទុកចិត្តលើនាងខ្ញុំ ផ្តល់ភារកិច្ចធំមួយ គឺជាអគ្គរាជទូត Legend ។ យើងនឹងដើរទៅមុខ ជាមួយគ្នា ជាមួយគំរោងគាំទ្រ វិស័យភាពយន្តនៅកម្ពុជា និងអ្វីៗផ្សេងទៀត សំរាប់អតិថិជន legend ដែលបានដើរជាមួយគ្នារហូត តាំងតែពីថ្ងៃទីមួយ» ។

នៅក្នុងសាររបស់ កញ្ញា មាន សូនីតា ដែលមានឈ្មោះក្នុងរឿង «ឡូយ៩» ថា យ៉ាណា បានសរសេរទៀតថា «តាំងនាមអោយ legend និងរូបនាងខ្ញុំផ្ទាល់ សូមអរគុណដល់បងប្អូន មិត្តៗយុវវ័យ ដែលតែងតែគាំទ្រ legend និងរូបនាងខ្ញុំ សូមបន្តជឿជាក់លើពួកយើងខ្ញុំ ។ យើងកំពុងតែធ្វើអ្វី ម៉្យាងសំរាប់កម្ពុជាហើយ » ។

កញ្ញា មាន សូនីតា គឺជាតារាសម្តែងមួយដួង ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោ ទាំងការសម្តែង សម្រស់ ហើយលើសពីនេះនាងក៏លេចធ្លោ ទៅលើការប៉ិនប្រសប់ ក្នុងការតុបតែងខ្លួន និងការកែច្នៃម៉ូដអាវ និងសម្ភារៈប្រើប្រាស់ ជាច្រើនដែលចេញពីក្រមាថែមទៀតផង ៕