កាលី​ហ្វ​រ​នីញ៉ា​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​បាញ់សម្លាប់ ខណៈ​ម្នាក់​ត្រូវ​ចាប់ខ្លួន​

​ខ្មាន់កាំភ្លើង​ចំនួន​២​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ និង​ម្នាក់ទៀត​បាន​ចាប់ខ្លួន ក្រោយ​ហេតុការណ៍​បាញ់រះ​មួយ​នៅ​មជ្ឈមណ្ឌល​ជនពិការ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១៤​នាក់​ស្លាប់ និង​១៧​នាក់​រងរបួស​ក្នុង​ក្រុង San Bernardino រដ្ឋកា​លី​ហ្វ​រ​នីញ៉ា សហរដ្ឋអាមេរិក នា​ថ្ងៃទី​២ ខែធ្នូ​។

​ប៉ូលិស​ទីក្រុង San Bernardino បាន​បាញ់សម្លាប់​ជនសង្ស័យ​២​នាក់ ក្នុងនោះ​មាន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ បន្ទាប់ពី​ពួកគេ​បាញ់​តដៃ​ជាមួយ​ប៉ូលិស ហើយ​ជនសង្ស័យ​ម្នាក់ទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ​ក្រោយពេល​រត់ចេញ​ពី​កន្លែងកើតហេតុ​បាន​បន្តិច​។  

​បើ​យោងតាម មេ​ប៉ូលិស​ប្រចាំ​ទីក្រុង​លោក Jarrod Burguan បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​២​នាក់​ដែល​ស្លាប់​គឺមាន​បំពាក់​កាំភ្លើង​វែង​និង​ខ្លី​នៅជាប់​ខ្លួន ហើយ​ពួកគេ​ស្លៀកពាក់​ជា​លក្ខណៈ​ប្រយុទ្ធ​។ ហើយ​ពេលនេះ ប៉ូលិស​កំពុងតែ​ឆែកឆេរ​កន្លែងកើតហេតុ​ក្រែងលោ​ជនសង្ស័យ​មាន​បង្កប់​គ្រាប់បែក​។​

​លើសពីនេះទៅទៀត សារព័ត៌មាន​ក្នុងស្រុក​អាមេរិក​ក៏បាន​រាយ​ការ​ណ៏​ដែរ​ថា ជនសង្ស័យ​ជា​បុរស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Syed Farook ហើយ​បុរស​ម្នាក់ទៀត​អាចជា​បងប្អូន​របស់ Farook​។ ចំណែកឯ​ស្ត្រី​ម្នាក់​នោះ​មិនត្រូវ​បាន​គេ​ដឹង​អត្តសញ្ញាណ​ឡើយ​។​

​យ៉ាងណាក៏ដោយ មូលហេតុ​ពិតប្រាកដ​នៃ​ការបាញ់រះ​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ លោក Burguan និយាយថា​៖ យើង​មិនដឹង​អ្វី​នៅ​ពីក្រោយ​រឿងនេះ​ទេ​។ ពួកគេ​បានរៀបចំ​គម្រោងការ​ទុកជាមុន​និង​បាន​អនុវត្តតាម​ផែនការ​របស់គេ​។ វា​អាច​គ្រាន់តែ​ជាការ​វាយប្រហារ​ក្នុងស្រុក​ធម្មតា​ប៉ុណ្ណោះ​។ តែ​ការស៊ើបអង្កេត​រក​មូល​ហេតុ​នឹង​បន្ត​រហូត​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​