ល្បែង​ទាញ​ព្រ័ត្រ​កម្ពុជា ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ​

បន្ទាប់​ពី​ប្រើ​ពេល​សិក្សា ​និង​ត្រួត​ពិនិត្យ​សំណើ​របស់​កម្ពុជា​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ អង្គការយូណេស្កូ ​បាន​សម្រេច​ដាក់​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេស​កម្ពុជា​ និង​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេស​៣​ទៀត ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។ ការ​ដាក់​បញ្ចូល​នេះ ​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​ប្រជាពលរដ្ឋ​ខ្មែរ។​