Leicester គ្មាន​ប្រាក់​បន្ថែម​ឲ្យ​កីឡាករ​ទេ​ ទោះ​បាន​លេង Champions League ក៏​ដោយ

Leicester គ្មាន​ប្រាក់​បន្ថែម​ឲ្យ​កីឡាករ​ទេ​ ទោះ​បាន​លេង Champions League ក៏​ដោយ

កីឡាករ​ទាំងអស់​ដែល​លេង​នៅ​ក្រុម Leicester City នឹង​មិន​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​បន្ថែម (bonus) នោះ​ទេ បើ​ទោះ​ជា​ក្នុង​ករណី​ពួកគេ​ជួយ​ក្រុម​ឲ្យ​បាន​លេង​នៅ​កម្មវិធី Champions League រដូវកាល​ក្រោយ​ក៏​ដោយ។

 

Leicester គ្មាន​ប្រាក់​បន្ថែម​ឲ្យ​កីឡាករ​ទេ​ ទោះ​បាន​លេង Champions League ក៏​ដោយ

អ្នក​ចាត់ការ Leicester លោក Claudio Ranieri 

 

ព័ត៌មាន​ខាងលើ​ត្រូវ​បញ្ជាក់​ឲ្យ​ដឹង​បន្ទាប់​ពី​គ្រូបង្វឹក​លោក Claudio Ranieri បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​ម្ចាស់​ក្លិប​ពី​រឿង​ប្រាក់​រង្វាន់​បន្ថែម​បើ​សិន​ជា​លោក និង​កីឡាករ​ជួយ​ក្រុម​ឲ្យ​បញ្ចប់​រដូវកាល​នៅចំណាត់ថ្នាក់​ក្រុម​កំពូល​ទាំង៤។

 

បើ​តាម​ប្រភព​ដដែល​បន្ត​ថា ផែនការ​ទី​មួយ​របស់ Leicester គឺ​ធ្វើ​ឲ្យខ្សែ​ប្រយុទ្ធ​មុត​ស្រួច Jamie Vardy ព្រម​បន្ត​កុងត្រា​ថ្មី បន្ទាប់​ពី​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ១១ប្រកួត​ជាប់ៗ​គ្នា បំបែក​កំណត់ត្រា​ថ្មីនៅ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស។

 

បើ​ងាក​មក​មើល​ករណី​របស់​ក្លិប​ដទៃ​ទៀត​នៅ Premier League វិញ​គឺ Arsenal នឹង​កាត់​ប្រាក់​ឈ្មួលកីឡាករ​ម្នាក់ៗ ២៥​ភាគរយ​បើ​សិន​ជា​ពួកគេ​មិន​អាច​ជួយក្រុម​ឲ្យ​បាន​លេង​នៅ Champions League។ ដោយ​ឡែក Manchester United នឹង​បន្ថែម​ប្រាក់​ឈ្នួល​កីឡាករ​គ្រប់​រូប ២៥ ភាគ​រយ នៅ​ពេល​ដែល​ពួកគេ​ជួយ​ក្រុម​ឲ្យ​បញ្ចប់​ក្នុង​ចំណោម​ក្នុង​កំពូល​ទាំង៤ នៅ Premier League៕

 

Leicester គ្មាន​ប្រាក់​បន្ថែម​ឲ្យ​កីឡាករ​ទេ​ ទោះ​បាន​លេង Champions League ក៏​ដោយ

 

Leicester គ្មាន​ប្រាក់​បន្ថែម​ឲ្យ​កីឡាករ​ទេ​ ទោះ​បាន​លេង Champions League ក៏​ដោយ

ខ្សែ​បម្រើ​Riyad Mahrez (រូប​លើ) និង​ខ្សែ​ប្រយុទ្ធ Jamie Vardy ជា​កីឡាករ​លេច​ធ្លោ​របស់ Leicester

 

ចុចអាន៖ Vardy បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី ១១ ប្រកួត​ជាប់​គ្នា និង​ជា Top Scorer នៅ PL

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun