អាង​ហែល​ទឹក​នៅ​កំពង់ចាម​​យ៉ាង​ហោច​​អាច​​ប្រកួត​ជម្រុះ​នៅ​ស៊ីហ្គេម​ឆ្នាំ​ ​២០២៣


អាង​ហែល​ទឹក​នៅ​កំពង់ចាម​​យ៉ាង​ហោច​​អាច​​ប្រកួត​ជម្រុះ​នៅ​ស៊ីហ្គេម​ឆ្នាំ​ ​២០២៣

​មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន​យ៉ាង​ហោច​ណាស់​ក៏​អាច​​រៀប​ចំ​ការ​ប្រកួត​​​ជម្រុះ ​​​មុន​​​​​ទៅ​​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ​ឆ្នាំ​ ២០១៥​ នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​អាង​ហែល​ទឹក​ខាង​លើ​​នៅ​ខេត្ត​កំពង់​ចាម។

 

 អាង​ហែល​ទឹក​នៅ​កំពង់ចាម​​យ៉ាង​ហោច​​អាច​​ប្រកួត​ជម្រុះ​នៅ​ស៊ីហ្គេម​ឆ្នាំ​ ​២០២៣សកម្ម​ភាព​ប្រកួ​ត​កីឡា​ហែល​ទឹក​​​នៅ​ខេត្ត​កំពង់​ចាម​ក្នុង​ថ្ងៃ​សម្ភោធ​

 

​សម្ដេច​ ហ៊ុន សែន​ បាន​​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​​ថា ​ជា​ការ​ពិត​អាង​ហែល​ទឹក​​នេះ​គឺជា​​តម្រូវ​ការ​យ៉ាង​ចាំ​បាច់​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ហែល​ទឹក​​នៅ​កម្ពុជា។ វា​ក៏​​ជា​ទី​កន្លែង​មួយ​យ៉ាង​សំខាន់​សម្រាប់​គាំទ្រ​ដល់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

 

​លោក​នាយករដ្ឋមន្ត្រី​​បន្ត​ថា ​យ៉ាង​ហោច​ណាស់​ទី​តាំង​អាង​ហែល​ទឹក​នេះ​ក៏​អាច​ចូល​រួម​​វគ្គ​ជម្រុះ​​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ប្រភេទ​កីឡា​ហែល​ទឹក​មុន​ឈាន​ទៅ​ដល់​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​ភ្នំពេញ​ផង​ដែរ។ ​លោក​ចង់​ឲ្យ​ទី​តាំង​ដែល​ទើប​បង្កើត​ឡើង​នេះ​អាច​មាន​សកម្ម​ភាព​ប្រកួត​ប្រចាំ​តំបន់​ ថ្នាក់​ជាតិ និង​លំដាប់​ថ្នាក់​ពិភព​លោក។


មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​១លាន​៥​សែន​ដុល្លារ​អាមេរិក​ ដែល​បាន​បង្កើត​ឡើង​ដើម្បី​អភិវឌ្ឍន៍​​វិស័យ​កីឡា​នៅ​កម្ពុជា​​ និង​​ចូលរួម​ចំណែក​​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ព្រឹត្តិការណ៍​​កីឡាករ​ស៊ីហ្គេម​ឆ្នាំ​២០២៣​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូបថត៖ Samdech Hun Sen, Cambodian Prime Minister