អាហារពិសេស ៧ប្រភេទ ​ជួយ​កម្ចាត់មុន ​និង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋរលោង

ដើម្បី​ដោះ​ស្រាយ​បញ្ហា​មុន​នៅ​លើ​ផ្ទៃ​មុខ​មាន​តែ​តម​អាហារ​មួយ​ចំនួន ទើប​មិន​ធ្វើ​ឲ្យ​អ្នក​កើត​មុន​និង​ស្បែក​ស្រស់​ស្អាត។ សរុប​មក​វិញ​អាហារ​ខ្លះ​ដែល​អ្នក​បរិភាគ​ចូល​ទៅ​គឺអាច​ជះ​ឥទ្ធិពល​​មិន​ល្អ​ចេញ​មក​ខាង​ក្រៅ​មក​វិញ។ ប៉ុន្តែ​ការ​តម​អាហារ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ដើម្បី​លប់​បំបាត់​ស្នាម​ជាំ​ដោយ​សារ​កំដៅ​ថ្ងៃ លុះ​ត្រា​តែ​អ្នក​ធ្វើការ​សាកល្បង​ប្រើ​ប្រាស់​អាហារ ប្រភេទ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​នឹង​មាន​ភាព​ស្រស់ថ្លានិង​ភ្លឺរ​លោង។

 

អាហារពិសេស ៧ប្រភេទ ​ជួយ​កម្ចាត់មុន ​និង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋរលោង

១. ខ្លាញ់ត្រីសាន់ម៉ុន ឬត្រីធូណា
ការ​ទទួល​ទាន​ត្រី​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​នូវ​វីតា​មីនH វីតា​មីនBដែល​មាន​មុខ​ងារ​ផលិត​អាស៊ីត​ខ្លាញ់ និង​អាស៊ីត​អា​មីណូ​មេតា​ប៉ូលីស(បណ្តុំនៃប្រូតេអ៊ីន)។ ការ​កង្វះ​វីតាមីនHអាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​លើ​ផ្ទៃ​មុខ​ដោយ​មិន​ដឹង​ខ្លួន។

២. គ្រាប់ជី
មាន​សារ​ធាតុ​អាស៊ីត​ខ្លាញ់​ដែល​ជួយ​ថែ​រក្សា​ភ្នាស​កោសិកា​ដែល​អាច​ការពារ​ស្បែក និង​ផ្តល់​នូវ​សំណើម​ដល់​ស្បែក។ ការ​ប្រើ​គ្រាប់​ជី​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ផ្សះ​ផ្សារ​របួស ដូច​គ្នា​ដែរ​សត្វ​គោ​ព្រៃ និង​ខ្លាញ់​ត្រី​ជា​អាហារ​ដ៏ល្អ​បំផុត​ប្រសិន​បើ​អ្នក​ទទួល​ទាន​សាច់​ទាំង​នេះ។

៣. ដំឡូងផ្អែម

ការ​ទទួល​ទាន​មីម​ឈើ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​សម្បូរ​ទឹក​ច្រើន ជួយ​រក្សា​ស្បែកនិង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ រីឯ​ផ្លែ​ឈើ​ស្រស់និង​បន្លែ​ដែល​សំបូរ​វីតាមីនAដូច​ជា​ដំឡូង​ផ្អែម ការ៉ុត ផ្ទី​​អាច​ជួយ​ពង្រឹង​ដល់​ពណ៌​សម្បុរ​ស្បែក និង​រាង​កាយ​ឲ្យ​មាន​ពណ៌​លឿង​និង​ក្រហម។

៤. ផ្លែ Almonds
ផ្លែAlmondsពោរ​ពេញ​ទៅ​ដោយ​វីតា​មីនE ដែល​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្អាត។ ប៉ុន្តែ​វីតាមីន Eនៅ​ក្នុង​ផ្លែalmondsមិន​អាច​ការ​ពារ​ស្បែក​របស់​អ្នក​ពី​កម្តៅ​ថ្ងៃ​បាន​ទេ។

៥. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់​ផ្កា​ឈូក​រ័ត្ន​តូចៗ​ទាំង​អស់​នេះ​សម្បូរ​ទៅ​ដោយ​វីតា​មីនEហើយ​ជួយ​ការ​ពារ​ស្បែក​របស់​អ្នក​ពី​វិទ្យុ​សកម្ម និង​ការ​ពារ​រាង​កាយ​ផង​ដែរ(វិទ្យុ​សកម្ម​អាច​ប៉ះ​ពាល់​ដល់​កោសិកា​របស់​រាង​កាយ រួម​ទាំង​កោសិកា​ស្បែក​មុខ​ផងដែរ)។

៦. អាហារមានជាតិស្ករច្រើន
អាហារ​កែ​ឆ្នៃ និង​ម្សៅ​មី​អាច​ធ្វើ​ឲ្យ​យើង​ក្តៅ​ក្នុង ដែល​បណ្តាល​ឲ្យ​កើត​មុន។ សូម​ជំនួស​ដោយ​មីនិង​បាយ​ស​លាយ​ជា​មួយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ដូច​ជា​ស្រូវ​សាលី គី​នីន សណ្តែក និង​បាយ​សម្រូប។

៧. ទឹកក្រូច

ទឹក​ក្រូច​អាច​ជួយ​រក្សា​ជាតិ​ទឹកនិង​ផ្តល់​នូវ​វីតា​មីនCដែល​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ដើម្បី​ការ​ពារ​ស្បែក​និង​កោសិកា​ផ្សេងៗ​ទៀត​ពី​ធាតុ​វិទ្យុ​សកម្ម​នៅ​ក្នុង​បរិស្ថាន នឹង​នៅ​ក្នុង​រាយ​កាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វីតាមីនCអាច​ជួយ​បង្កើត​សរសៃ​ទឹក​ប្រូតេអ៊ីន(ឆ្អឹង ឆ្អឹងខ្ចី ស្បែក)ជួយ​បង្កើន​ប្រូតេអ៊ីន​ក្នុង​រាង​កាយ៕

 

ដោយ៖ មង្គលការ

ប្រភព៖ womenshealth

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារពិសេស ៧ប្រភេទ ​ជួយ​កម្ចាត់មុន ​និង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋរលោង