អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់

ម៉ាឡេស៊ី៖ ជាធម្មតាអ្នកជំនួញទីផ្សារ អ្នកពាណិជ្ជកម្ម និងអ្នកដែលក្លាយជាអ្នកមានលឿន ដោយយុទ្ធសាស្ត្រ ផ្សេងៗទៀតនោះ ពិតជាមិនមានអ្វីចំលែកទេ ដែលឃើញសមាជិកគ្រួសារគេ មានការអួតអាងពី ទ្រព្យសម្បត្តិ ដូចជា ឡានទំនើប កាបូបម៉ាកល្បីៗ នាឡិកាថ្លៃៗ និងការលំហែកាយដ៏ខ្ជះខ្ជាយផ្សេងៗ តាមរយ:រូបភាពបង្ហោះ នៅលើបណ្តាញសង្គមនោះ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម នៅប្រទេសម៉ាឡេស៊ីជាច្រើន កំពុងតែចាប់អារម្មណ៍ ឃើញពីភាពអស្ចារ្យក្លែងក្លាយ របស់ពួកគេទាំងនោះផងដែរ ដោយពួកគេគិតថា អាចជាល្បិចបោកបញ្ឆោតផ្នែកទីផ្សារ ដើម្បីឲ្យមនុស្សជឿលើវិធីសាស្ត្ររកលុយបានលឿនជាដើម។

អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់
រូបភាព កូនអ្នកមាន ជាមួយឡានទំនើបម៉ាក Audi R8

តាមគេហទំព័របរទេសមួយបានឲ្យដឹងថា ភ្នែកដ៏មុតស្រួច របស់អ្នកនិយមប្រើប្រាស់អ៊ិនធើណេត និងបណ្តាញសង្គម ឃើញថារថយន្តល្បីម៉ាក Audi R8 មួយគ្រឿងដូចគ្នា ត្រូវបានប្រើដោយមនុស្សផ្សេងគ្នាជាច្រើន ត្រូវបានបង្ហោះចែកចាយ។ មិនតែប៉ុណ្ណោះ អ្នកទាំងនោះ បានធ្វើការសន្និដ្ឋានថា រូបភាពរថយន្តនោះ អាចកែដោយកម្មវិធីកែរូបភាព (Photoshop)​ ឬក៏កូនអ្នកមានទាំងនោះ ចូលលុយគ្នាដើម្បី ជួលឡានទំនើបមួយគ្រឿងនោះ។

ជាការពិតណាស់ នៅប្រទេសម៉ាឡេស៊ី រថយន្តទំនើបម៉ាក R8 ថ្មីមួយគ្រឿង មានតម្លៃដល់ទៅ ជាង ១៦ម៉ឺនដុល្លារអាមេរិកទៅហើយ ហើយបើឡានមួយទឹកវិញនោះ គឺតម្លៃ ប្រហែល ជាង ១១ម៉ឺនដុល្លារអាមេរិកដែរ។ ដូច្នេះ វាពិតជាមិនអាចទៅរួចនោះទេ ដែលពួកគេ អាចមានលទ្ធភាព ទិញឡានដ៏ទំនើបនោះ៕

អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់
អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់
អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់
អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់
អ្នកប្រើបណ្តាញសង្គមនៅម៉ាឡេ សង្ស័យកូនអ្នកមានមួយចំនួន ដែលតែងបង្ហោះរបស់ទំនើបថ្លៃៗ ថាជាជនបោកប្រាស់

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត