កូនប្រសា រៀប​គម្រោង​ចាប់រំលោភ​ម្តាយក្មេក​អាយុ ៨៤ ឆ្នាំ

Sanofi

​(​កណ្តាល​)៖ ស្ត្រី​វ័យ​ចំណាស់​អាយុ ៨៤ ឆ្នាំ ត្រូវបាន​កូនប្រសា​ចាប់​រំលោភ​នៅក្នុង​ផ្ទះ​របស់គាត់ តែ​ត្រូវបាន​ប្រពន្ធ​មក​ទាន់ ក៏​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់បាន​មកវិញ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដែល​ករណីនេះ​កើតឡើង​ស្ថិតនៅ​ភូមិ​ច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​ ​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ ស្រី ដាវី អាយុ ៥៤ ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ រស់ ញ៉េ​ស ហៅ សុ អាយុ ៨៤ ឆ្នាំ ។​

បើតាម​មន្ត្រីនគរបាល​នៅវេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​តែម្នាក់ឯង ពេលនោះ​ជនសង្ស័យ​ក៏បាន​ចូលទៅ​ផ្ទះ​ជនរងគ្រោះ​ត្រូវជា​ម្ដាយក្មេក ។​ ដោយ​ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង ក៏​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​តែម្ដង ពេលនោះ​ស្រាប់តែ​ឈ្មោះ ឌិន នឹម អាយុ ៥១ ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនសង្ស័យ និង ត្រូវជា​កូនបង្កើត​ជនរងគ្រោះ​មក​ទាន់ ពេលនោះ​ជនសង្ស័យ​ក៏​បញ្ឈប់​សកម្មភាព រួច​ជិះ​ម៉ូតូ​រត់គេចខ្លួន ។ បន្ទាប់មក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង លុះដល់​ម៉ោង ១៧ ពេល​រសៀល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ៕ ភា​វុន (​ប្រភពពី TV5)

  

 

Related