ពិតជា​មានកម្ម​ពៀរ​មែន ទាក់​ឆ្កែ​បាន​ហើយ ជិះ​ម៉ូតូ​រត់ ទៅបុក​ដើម​ខ្នុរ បាក់ជើង​ម្ខាង​

Sanofi

ក្រុមចោរ​ទាក់​ឆ្កែ​មាន​បក្សពួក​ចំនួន ៤ នាក់ រួមទាំង​ម៉ូតូ ចំនួន ២ គ្រឿង បាន​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ​បាន​ចំនួន ២​ ក្បាល តែ​ត្រូវ​ក្រុម​ប៉ូលីស​ដេញ​ពីក្រោយ ជនល្មើស​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់ ហើយ​បាន​ជិះ​ទៅបុក​នឹង​ដើម​ខ្នុរ​របួស​បាក់ជើង​ម្នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ វេលា​ម៉ោង ០៣:០០ នាទី​ទៀបភ្លឺ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ទំនប់​សម្តេច​ជា ស៊ីម ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា ជនល្មើស​មាន​គ្នា ៤ ​នាក់ ជិៈ​ម៉ូតូ ២​ គឿង បាន​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ​បាន​ចំនួន ២ ​ក្បាល ហើយ​បំរុង​នឹង​ទាក់​សត្វ​ឆ្កែ​ក្នុងភូមិ​នោះ​ជាច្រើន​ទៀត តែ​ដោយ​ឮ​សម្លេង​ឆ្កែ​ស្រែក ប្រជាពលរដ្ឋ​ក៍​នាំគ្នា​ចេញមក​មើល នៅពេលនោះ ឈ្មោះ សុខ បូរ៉ាន់ ភេទ​ប្រុស ទាញ​ម៉ូតូ​ជិះ​រត់គេចខ្លួន តែ​ចៃដន្យ​ម៉ូតូ​ជ្រុល​ទៅបុក​ដើម​ខ្នុរ បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ។ រីឯ​ជនល្មើស ៣​ នាក់​ទៀត បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់​។​

សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ ដែល​បាន​ប្រដេញ​តាម​ចាប់ ជនល្មើស បាន​ឲ្យ​ដឹងថា ជនល្មើស​មាន​គ្នា ៤​ នាក់ ហើយ​ឃាត់ខ្លួន​បាន ១ នាក់ ឈ្មោះ​សុខ បូរ៉ាន់ ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទាក់​ឆ្កែ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ចំណែក​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន ០៣ នាក់ ទី ១ មានឈ្មោះ ម៉ី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ទី ២ ឈ្មោះ ធា ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ រាជធានី ភ្នំពេញ ទី ៣ ឈ្មោះ ហួយ ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ ជនជាតិខ្មែរ​មាន​លំនៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​អ្នក​ទាំងបី​នាក់​បានរ​ត់​គេចខ្លួន​)។​

សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល ឃុំ​ឈើទាល បាន​ឃាត់ខ្លួន​ជនល្មើស ០១ នាក់ ឈ្មោះ សុខ បូរាន់ ភេទ ប្រុស ជាមួយនិង​ម៉ូតូ ០១ ​គឿង​ម៉ាក HONDA DREAM សេ 125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ2010 ផ្លាកលេខ​ភ្នំពេញ 1AN-4536 ព្រមទាំង សត្វ​ឆ្កែ ចំនួន​២ ក្បាល បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ សុទ្ធ គឹម​សឿន​

​   


Related