ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់

កំពង់ស្ពឺ៖ ក្មេងប្រុស ស្រីចំនួន៥នាក់ បាននាំគ្នាលេងទឹកស្រះ  បណ្តាលឲ្យលង់ស្លាប់៤នាក់ និងម្នាក់ទៀត ជួយ សង្រ្គោះទាន់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្រះទឹកក្នុងភូមិចំប៉ី ឃុំហោងសំណំ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំងអស់រួមមាន ១-ឡុង ស្រីល័ក្ខ អាយុ៨ឆ្នាំ ២/ឈ្មោះ ភី ដានី ភេទស្រីអាយុ៦ឆ្នាំ ៣/ឈ្មោះ សែ នីណៃ ភេទស្រី អាយុ៦ឆ្នាំ ទី៤ឈ្មោះ ទូច វ័ន្ត ភេទប្រុស អាយុ៤ឆ្នាំ និងទី៥- សែ សុខឃា ភេទស្រី អាយុ៨ឆ្នាំ នៅរស់ ។ សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះទាំងអស់ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានអះអាងថា ករណីនេះបណ្តាលមក ពីឪពុកម្តាយ កុមាររងគ្រោះទៅច្រូតស្រូវ ទុកកូនៗនៅផ្ទះ បែរជានាំគ្នាលេងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង ។ បច្ចុប្បន្នសពកុមាររងគ្រោះ ត្រូវបានប្រគល់ឲ្យអាណាព្យាបាល ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់
ក្មេង៥នាក់ លេងទឹកស្រះ លង់ស្លាប់៤នាក់ ម្នាក់ជួយសង្រ្គោះទាន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត