វាស់​កម្រិត​សីលធម៌​របស់​អ្នក​ពេល​មាន​ស្នេហា​

Sanofi

​សេចក្តីស្នេហា និង ភាពស្មោះត្រង់​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជានិច្ច ។ ទោះបីយ៉ាងណា​មនុស្ស​ម្នាក់ៗ​ពិតជា​មិនបាន​ដឹង​ទេ​ថា ពេលដែល​ខ្លួន​មាន​សេចក្តីស្នេហា​នោះ​ខ្លួន​យើង​ជា​មនុស្ស​បែបណា​ឡើយ ។ ខាងក្រោម​នេះ​ជា​វិធី​វាស់​ស្ទង់​ពី​សីលធម៌​នៃ​េ​សច​ក្តី​ស្នេហា​របស់​អ្នក ដែល​អ្នក​អាចធ្វើ​ការសាកល្បង​ដោយ​ខ្លួនឯង ៖

១-​អ្នក និង មិត្តភក្តិ​កំពុងតែ​ឆែក​មើល​វេ​ប​សាយ​និយាយ​ពី​ហាង​អាហារ​ដើម្បី​ទៅ​ទទួលទាន​រួមគ្នា​នៅ​ថ្ងៃ​ឈប់សម្រាក ។ តើ​ហាង​អាហារ​បែបណា​ដែល​អ្នក​ចូលចិត្ត​បំផុត ?
​ក​-​ហាង​ដែល​ចូល​ទៅហើយ​មើលឃើញ​ចុងភៅ​កំពុង​ចម្អិន​អាហារ ។​
​ខ​-​ហាង​កាលី​ប​ខ្ពស់​ក្នុង​ស​ណ្ខា​គារ​លំដាប់​ផ្កាយ ៥ ។​
​គ​-​ហាង​តាមផ្លូវ​សាមញ្ញ​ធម្មតា ប៉ុន្តែ​មានការ​តុបតែង​យ៉ាង​ស្រស់ស្អាត ។​

*​ផ្ទៀងផ្ទាត់​មើលថា សេចក្តីស្នេហា​របស់​អ្នក​ដូចម្តេច ?
-​ជ្រើសរើស​ចម្លើយ ក
​អ្នកជា​ស្ត្រី​ដែលមាន​ភាព​ត្រង់​ទៅ​ត្រង់​មក ។ អ្នក​ចូលចិត្ត​ធ្វើ​អ្វីដែល​ស្មោះត្រង់ ហើយ​មិន​ប្រើ​កលល្បិច​ត្រឡប់ត្រឡិន​ដើម្បី​ដណ្តើម​សេចក្តីស្នេហា​ពី​អ្នកដទៃ ហើយ​បើ​ក្លាយជា​ស្វាមី ភរិយា​ទៅហើយ​ក៏ដោយ​ក៏​មិនចេះ​ទៅ​ផិតក្បត់​មាន​អ្នកនេះ​អ្នកនោះ​ក្រៅ​ទៀត​ដែរ ។ អ្នក​ត្រូវបាន​ចាត់ទុកបាន​ថា ជា​មនុស្ស​ស្មោះត្រង់​មាន​សីលធម៌​ល្អ​ក្នុង​បញ្ហា​សេចក្តីស្នេហា ។ ហេតុនេះ​អ្នក​មិន​ធ្វើឱ្យ​ដៃគូ​ស្នេហា​របស់​អ្នក​ពិបាកចិត្ត​ទេ ។​

-​ជ្រើសរើស​ចម្លើយ ខ
​អ្នកជា​មនុស្ស​ស្រឡាញ់​ខ្លួនឯង​ច្រើនជាង​គិត​ទៅដល់​សេចក្តីស្នេហា ពិសេស​ចូលចិត្ត​គ្រប់គ្រង​សេចក្តីស្នេហា​ថែមទៀត ។ សម្រាប់​បុរស​ដែល​ទទួល​សេចក្តីស្នេហា​ពី​អ្នក គឺ​ពិបាក​ទ្រាំទ្រ​បន្តិច ព្រោះតែ​អ្នក​តែង​ធ្វើ​ឱ្យគេ​ឈឺក្បាល និង​រងកម្ម​ខាង​ផ្លូវចិត្ត​មិនតិច​ទេ ។ អ្នក​តែង​បង្វិល​ដៃគូ​ឱ្យ​វិលក្បុង ចំណែក​បញ្ហា​ជម្លោះ​វិវាទ​ក៏​តែង​កើតឡើង​ញឹកញាប់ ។​

-​ជ្រើសរើស​ចម្លើយ គ​
​អ្នក​ក៏​ដូច​ស្ត្រី​ទូទៅ គឺ​មិន​ព្រមធ្វើ​អ្វីដែល​ជាការ​ខុសសីលធម៌ ។ អ្នក​ចូលចិត្ត​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ច្រើនជាង​ធ្វើ​អ្វី​នាំឱ្យ​ទើសចិត្ត​អ្នកដទៃ ។ ទោះបីយ៉ាងណា​បើ​មាន​បុរស​ធ្លាប់មាន​សង្សារ ហើយ​មក​ទាក់ទង គឺ​នាង​មិន បដិសេធ ឬ​ស្អប់ខ្ពើម​នោះដែរ ។ អ្នក​តែង​គិតថា គេ​ចូលមក​ទំនាក់ទំនង និង​ស្រឡាញ់​អ្នក​ហេតុនេះ​បើ​ឃើញថា គេ​ជាម​នុស្ស​ល្អ​អ្នក​ក៏​មិន​បោះបង់ចោល​ឱកាសល្អ​នេះដែរ ។​ ​និយាយ​រួម​អ្នកជា​មនុស្ស​ទោះ​គិតថា សីលធម៌​សំខាន់ ប៉ុន្តែ​មិន​មានន័យថាងាប់ក្រឡា​នោះដែរ អ្នកចេះ​មើល​កាលៈទេសៈ​បានល្អ​ណាស់ ។​

២-​អ្នក​ទៅ​រង់ចាំ​មិត្តភក្តិ​នៅឯ​ហាង​អាហារ ប៉ុន្តែ​មិត្តភក្តិ​របស់​អ្នក​មក​យឺត ។ ពេល​កំពុង​រងចាំ អ្នក​ឆ្លៀតពេល​កែ​អផ្សុក នឹង​យក​ទូរស័ព្ទ​បើក​អុី​ន​ធឺរ​ណេ​ត​លេង ។ តើ​នៅពេលនោះ​អ្នកមើល​ពីអ្វី​?
​ក​-​មើល​ព័ត៌មាន​ក្រៅពី​សង្គម​
​ខ​-​មើល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេចក្តីស្នេហា​
​គ​-​មើល​ព័ត៌មាន​ឈ្វេងយល់​ពី​សម្រស់​

*​ផ្ទៀងផ្ទាត់​មើលថា សេចក្តីស្នេហា​របស់​អ្នក​ដូចម្តេច ?
-​ជ្រើសរើស​ចម្លើយ ក
​អ្នក​ជឿជាក់ថា សេចក្តីស្នេហា​ជា​រឿង​ស្រស់ស្អាត ។ ហេតុនេះ​បើ​នរណាម្នាក់​ឱ្យដៃ អ្នក​តែង​គិតថា មិនល្អ​និង​មិន​ត្រូវការ​មនុស្ស​បែបនេះ​ឡើយ ព្រោះ​អ្នក​គិតថា នោះ​មិនមែនជា​សេចក្តីស្នេហា​ពិតប្រាកដ ។ ចំពោះ​សេចក្តីស្នេហា​ដែល​អ្នកទទួល​នោះ គឺ​ត្រូវមាន​ភាព​រម​ទ​ម្យ និង​ពេញចិត្ត​ទើប​អាច​ប្រព្រឹត្ត​ទៅរួច ។ ចំពោះ​បុរស​ដែល​ស្រឡាញ់​អ្នក​ចាំ​បាច់​ត្រូវមាន​អ្វី​ជាការ​ពេញចិត្ត ឬ​ជាម​នុស្ស​ក្នុង​ក្តី​ស្រមៃ​ទើប​អ្នកទទួល​សេចក្តីស្នេហា​នេះ ។​

-​ជ្រើសរើស​ចម្លើយ​ខ
​ពេលដែល​ស្រឡាញ់​នរណាម្នាក់​អ្នក​តែង​លះបង់​ផ្លូវចិត្ត​ដើម្បី​គេ ១០០​ភាគរយ​ហេតុនេះ​អ្នក​ក៏​មិន​ងាយ​នឹង​ទទួលយក​សេចក្តីស្នេហា​ដែរ ។ នៅពេល​អ្នក​ស្រឡាញ់​នរណាម្នាក់​ហើយ​មិន​ងាយ​បោះបង់ចោល​ទៅវិញ​ទេ បើទោះបី​ដឹងថា បុរស​នោះ​ក្បត់ និង​មាន​ស្នេហា​ច្រើន​នាក់​ក៏ដោយចុះ ។​ សម្រាប់​ដួងចិត្ត​របស់​អ្នក​ស្រឡាញ់ គឺ​ស្រឡាញ់​ហើយដោយ​ក្តី​ស្មោះត្រង់ ។ សេចក្តីស្នេហា​របស់​អ្នក​អាច​ចាត់ទុកបាន​ថា មាន​ទាំង​សេចក្តី​ល្អ និង​អាក្រក់​ដោយសារតែ​ការស្មោះត្រង់​ពេក​នេះ​តែម្តង ។​

-​ជ្រើសរើស​ចម្លើយ គ
​បើ​សេចក្តីស្នេហា​ជួប​ការលំបាក ឬ​ជួប​ព្យុះភ្លៀង​អ្នក​តែង​ដកឃ្លា​គេច​ពី​គេ​សិន​ដើម្បីឱ្យ​អ្នក និង​ គេ​​មាន​ពេលវេលា​គិតពិចារណា​ថា ត្រូវធ្វើ​ដូចម្តេច​បន្តទៀត ។ ពេល​ដឹងថា មិនអាច​បន្ត​សេចក្តីស្នេហា​របស់ខ្លួន​ទៅមុខទៀត​បាន នៅ​ចន្លោះ​ពេលនោះ​មាន​បុរស​ផ្សេង​ចូលមក​សាង​ស្នេហ៍​បន្ត គឺ​អ្នក​មិន​នៅ​ងាប់ក្រឡា​នោះទេ អ្នក​អាច​នឹង​សាង​ស្នេហា​ថ្មី​ហើយ​បំភ្លេច​រឿង​ចាស់​វិញ​ដោយ​មិន​ពិបាក ៕ ដេប៉ូ (Spicy)



Related