ស្មៅបេះដូងបៃតង អាចជួយឲ្យ ស្រោចស្រង់ បរិស្ថានផែនដី បាន

ចាំងហ្សា៖ ស្មៅចិនមួយប្រភេទ ដែលត្រូវបានស្គាល់ ឈ្មោះថា “លូ ស្ស៊ីន ឬស្មៅបេះដូងបៃតង” អាចក្លាយវត្ថុដ៏មាន ប្រយោជន៍ មួយក្នុងការជួយទប់ស្កាត់បញ្ហា បំរែបំរួលអាកាសធាតុ ផែនដីធ្ងន់ធ្ងរ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី ០៣ ខែធ្នូ ឆ្នាំ ២០១៥។

លោក លី ជូជុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវវដ្តន៍នៃកាបូន នៅមហាវិទ្យាល័យ ព្រៃឈើ ភាគខាងត្បូងខេត្ត ហួណាន បាននិយាយថាៈ “ស្មៅប្រភេទនេះ អាចលូតលាស់បានប្រវែង ៥ម៉ែត្រ ក្នុងរយៈពេលតែ២ ខែប៉ុណ្ណោះ ហើយវាមានសមត្ថភាពក្នុងការចាប់យក កាបូឌីអុកស៊ីតនៃផែនដី ក្នុងកំរិតខ្ពស់ជាងដើមឈើដទៃទៀត។”

ជាក់ស្តែង ស្មៅ បេះដូងបៃតង ដែលមានលក្ខណៈស្រដៀងនឹងដើមអំពៅ ឬដើមត្រែង អាចលូតលាស់ឡើងវិញ យ៉ាងឆាប់រហ័សបន្ទាប់ពីវាត្រូវបានកាត់ ដោយអាចលូតលាស់ពី ២ ទៅ ៥ ជុំក្នុងមួយឆ្នាំ។ ម្យ៉ាងវិញទៀត ស្មៅ ប្រភេទនេះក៏អាចកែច្នៃ ទៅជាផលិតផល កាបូនមួយចំនួនដូចជាក្រដាស់ សំភារៈសាងសង់ និង ជីធម្មជាតិជាដើម។
ជាមួយគ្នានេះដែរ ស្មៅបេះដូងបៃតង ក៏អាចជួយកាត់បន្ថយសីតុណ្ហភាពដី និងអាចការពារ គ្រោះរាំងស្ងួត ព្រមទាំង អាចកែច្នៃដីបែកក្រហែងឲ្យក្លាយជាដីមានជីជាតិឡើងវិញផងដែរ។ ស្មៅបេះដូងបៃតងចំនួន ១ហិចតា អាចស្រូប យកកាបូឌីអុកស៊ីតបាន ២០០តោនជារៀងរាល់ ឆ្នាំ ក្នុងខណៈពេលដែរ ដើមឈើអាចស្រូបយកកាបូនបានតែ ១៥ តោនក្នុងមួយឆ្នាំប៉ុណ្ណោះ។  

ស្មៅបេះដូងបៃតងមិនត្រឹមតែត្រូវបានគេយក ទៅកែច្នៃធ្វើជាផលិតផលកាបូននៅក្នុងទីផ្សារ ពាណិជ្ជកម្មប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដ៏ប្រសើរក្រៃលែងមួយទៀត ក្នុងការ ស្រូបយកកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស ដើម្បីជួយទប់ស្កាត់បញ្ហាបំរែបំរួល អាកាសធាតុរបស់ភពផែនដីធ្ងន់ធ្ងរ៕

ស្មៅបេះដូងបៃតង អាចជួយឲ្យ ស្រោចស្រង់ បរិស្ថានផែនដី បាន