ព្រះមហាក្សត្រ​សាទរ​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ​ក្នុង​វិស័យ​ពិការភាព​របស់​រដ្ឋាភិបាល​

ភ្នំពេញ: ក្នុងឱកាស​ប្រារព្ធ​ទិវា​ជនពិការ​កម្ពុជា លើក​ទី​១៧ និង​ទិវា​ជនពិការ​អន្តរជាតិ លើក​ទី​៣៣ នា​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជសារ ២ ទំព័រ​។ ព្រះករុណា​ព្រះមហាក្សត្រ បាន​សាទរ​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ ក្នុង​វិស័យ​ពិការភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា ទិវា​ជនពិការ​កម្ពុជា និង​ទិវា​ជនពិការ​អន្តរជាតិ ៣ ធ្នូ ឆ្នាំ​២០១៥​នេះ ប្រារព្ធ​ឡើង​គឺ​ដើម្បី​អបអរសាទ​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ ជាច្រើន នៃ​វិស័យ​ពិការភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ក្នុង​ឆ្នាំ​កន្លងទៅ ហើយ​បន្ត​បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការរៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល ចេញចូល​ទីកន្លែង​សាធារណៈ សម្រាប់​ជនពិការ​គ្រប់​ប្រភេទ ដែលជា​គោលនយោ​បាយ​​ដ៏​ល្អ​ប្រពៃ សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ទសវត្ស​ជនពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-​ឆ្នាំ​២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ "​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​" ជាពិសេស​ការ​ឈានទៅ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ការអនុវត្ត​ផែ​ការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ឆ្នាំ​២០១៤-២០១៨៕​

ព្រះមហាក្សត្រ​សាទរ​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ​ក្នុង​វិស័យ​ពិការភាព​របស់​រដ្ឋាភិបាល​

ព្រះមហាក្សត្រ​សាទរ​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ​ក្នុង​វិស័យ​ពិការភាព​របស់​រដ្ឋាភិបាល​