អ្នក​វិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ថាហេតុអ្វី​បាន​មនុស្ស​ខ្ពស់​ពេក​​ឆាប់​ស្លាប់?


អ្នក​វិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ថាហេតុអ្វី​បាន​មនុស្ស​ខ្ពស់​ពេក​​ឆាប់​ស្លាប់?

​នា​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នកវិទ្យាសាស្ត្រ​​បាន​រក​ឃើញ​ថា DNA របស់​មនុស្ស​ខ្ពស់​ពេក​ ធំ​ពេក ​អាច​បណ្ដាល​ឲ្យ​ពួកគេ​​​រស់​នៅ​​អាយុ​ខ្លី ឬ​ឆាប់​ស្លាប់​បាន​​ ដោយសារ​ហេតុផល​ខាង​ក្រោម​នេះ។

 

ការ​សិក្សា​ស្រាវជ្រាវដែល​បាន​ពិសោធ​​​ទៅ​លើ​ហ្វូង​សត្វ​ចាបព្រៃ​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ DNA ​ដែល​បាន​ភ្ជាប់​ទៅ​នឹង​ភាព​ចាស់ និង​អាយុ​​រស់​នៅ​ក្នុង​រាងកាយ​​ទំហំ​ធំ​ៗ។​ ការ​ស្រាវជ្រាវ​ផ្ដោត​សំខាន់​​ទៅលើ​កោសិកា Telomeres ជា​សំណុំ DNA ពិសេស​ដែល​សត្វ​ទាំង​អស់ ​រួម​ទាំង​មនុស្ស​ផង។ វា​ស្ថិត​នៅ​ចុង​​ក្រូម៉ូសូម និង​មាន​មុខងារ​​​ដូច​ជា​អ្នក​ការ​ពារ​ផ្នែក​ខាង​ចុង​ក្រូម៉ូសូម​​​នោះ​​ដែរ។

 

អ្នក​វិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ថាហេតុអ្វី​បាន​មនុស្ស​ខ្ពស់​ពេក​​ឆាប់​ស្លាប់? ​​

ការ​សិក្សា​​ដែល​​​​ចូល​រួម​សហការ​ជាមួយ​​វិទ្យាស្ថាន​ជីវចម្រុះ​​ សុខភាព​សត្វ ​និង​ឱសថ​ នៃ​សាកល​វិទ្យាល័យ Glasgow និង​មជ្ឈមណ្ឌល​ឌីណាមិច​ជីវចម្រុះ នៅ​​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ប្រទេស​ន័រវែស​ ​បាន​រក​ឃើញ​ឆ្អឹង​សត្វ​ចាប​​មាឌ​ធំ​មាន​សំណុំ​​កោសិកា Telomeres អាយុ​ខ្លី​ជាង ឬ​ឆាប់​ងាប់​ទៅវិញ។

 

លោក Pat Monaghan សាស្ត្រាចារ្យ​ផ្នែក​សត្តវិទ្យា​ប្រចាំ​សាកលវិទ្យាល័យ Glasgow ​ដែល​​​​ត្រួត​ពិនិត្យមើល​ខាង​វិភាគ​ Telomeres និយាយ​ថា៖ “​​រាងកាយ​កាន់​តែ​ធំ ​មាន​ន័យ​ថា កោសិកា​​ត្រូវ​បែង​ចែក​កាន់​តែ​ច្រើន​។ ជា​លទ្ធផល​សំណុំ​​ Telomeres ​ចាប់​ផ្ដើម​ខូច​​កាន់​តែ​រហ័ស ហើយ​មុខ​ងារ​កោសិកា និង​ជាលិកា​ ជាច្រើន​ទៀត​កាន់​តែ​ថមថយ​ទៅ​ៗ​ដែរ។ ហេតុផល​អ្វី​បាន​រាងកាយ​ធំ​ៗ មាន​តេឡូមែ​ឆាប់​ងាប់​ទៅវិញ ​គឺ​វា​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​​ នៃ​ការខូចខាត​ DNA ដែល​លូត​លាស់​ខ្លាំង​នេះ​តែម្ដង​”។

 

​សាស្ត្រាចារ្យ​ម្នាក់​ទៀត​លោក Thor Harald Ringsby ក៏​បាន​បន្ថែមដែរ​ថា​៖ “លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​នេះ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទូលំទូលាយ​ណាស់។ ប៉ុន្តែ​ការ​រក​ឃើញ​ មិន​បាន​ប្រាប់​វិធី​ទប់​ស្កាត់​មិន​ឲ្យ​រាង​កាយ​កាន់​តែ​ខ្ពស់​​នោះ​ទេ”៕

 

ចុចអាន៖ បុរស​មហា​កម្ពស់ ជួប​ជាមួយ​មនុស្ស​ទាប​ជាង​គេ​លើ​លោក (វីដេអូ)

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror