មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី


មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

ជា​អតីត​និស្សិត​សេដ្ឋកិច្ច នារី​​​ដ៏​ស្រស់​ស្អាត​​ម្នាក់​​​​ ​បាន​​ជាប់​​ងារ​​​ជា​​​បុគ្គលិក​នារី​អាកាសចរ​ឆ្នើម​ជាង​គេ​​​​ប្រចាំ​ឆ្នាំ​របស់​រុស្ស៊ី​ ជា​​កិត្តិយស​​​​មួយ​​ដែល​កើត​ចេញ​ពី​ការ​ស្រលាញ់​ និង​ទេពកោសល្យ​របស់​នាង។

 

មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

​​​ 

កញ្ញា​រុស្ស៊ី វ័យ​២៣​ឆ្នាំ Anastasia Babushkina ​​ដែល​​​មក​ពី​ទីក្រុង Nizhny Tagil ​​​បាន​​​ទទួល​​​មកុដ​ដូច​កម្មវិធី​ប្រលង​បវរកញ្ញា​ឯក​ដែរ ក្នុង​នាម​ជា​បុគ្គលិក​នារី​អាកាសចរ​ឆ្នើម​ជាង​គេ​​​។
 

ក្នុង​ចំណោម​បេក្ខភាព២៦​នាក់ គណៈ​វាយ​តម្លៃ​បាន​ប្រកាស​លទ្ធផល​​​​ដោយ Anastasia បាន​ទទួលបាន​​​​កិត្តិយស​​ខាង​លើ ​ដោយ​សារ​សមត្ថភាព​​​ទេពកោសល្យ​ការងារ​បូក​​រួម​ជា​មួយ ​​និង​រូប​សម្បត្តិ​របស់​នាង។ ​​​​​​
 

ក្នុង​ការ​សម្ភាស​ជា​មួយ​សារព័ត៌មាន​ កញ្ញាបាន​បង្ហើប​ប្រាប់​ថា​ ទោះ​បី​​មុខ​វិជ្ជា​សិក្សា​សេដ្ឋកិច្ច​​​​​ខុស​ពី​ការងារ​ដែល​នាង​​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​​ ​ប៉ុន្តែ​ដោយ​សារ​ចំណង់​ចំណូល​ចិត្ត​​​​លើ​ការ​ធ្វើ​ដំណើរ​​ និង​ចង់​ជួប​មនុស្ស​ថ្មី​ៗ ទើប​ធ្វើ​ឲ្យ​នាង​ទទួល​បាន​លទ្ធផល​បែប​នេះ។ Anastasia បាន​បន្ត​ទៀត​ថា​នាង​ធ្លាប់​ស្វែង​រក​ការងារ​ទាក់​ទង​នឹង​ជំនាញ​ដែរ​ ប៉ុន្តែ​រក​មិន​បាន​ រហូត​ដល់​បាន​អាជីព​ទាក់​ទង​នឹង​អ្វី​ដែល​នាង​ស្រលាញ់​ដូច​នេះ​នាង​សម្រេច​ចិត្ត​មិន​បក​ក្រោយ​​ទេ។
 

មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី
 
 

មក​ទល់​ពេល​នេះ Anastasia គឺ​មាន​ជំនាញ​ធ្វើ​ការ​​ទាក់​ទង​នឹង​​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​​​​ទៅ​ធ្វើ​ពាណិជ្ជកម្ម​​តាម​ជើង​ហោះ​ហើរ​តូចៗ​ជា​ច្រើន។ Anastasia តែង​បង្ហាញ​ថា​នាង​ស្រលាញ់​ និង​ចូល​ចិត្ត​ការងារ​របស់​នាង​ណាស់។​

 
ដោយ​ឡែក ទាក់​ទង​នឹង​សំនួរ​អំពី​​បញ្ហា​សុវត្ថិភាព​ ដូច​ជា​បញ្ហា​អាកាស​ធាតុ និង​​ភាព​ភ័យ​ខ្លាច​របស់​ប្រជាជន​រុស្ស៊ី​ជា​ច្រើន​ចំពោះ​អំពី​​​ភេរវកម្ម​គ្រាប់​បែក​ដោយ​ក្រុម​ ISIS ​លើ​យន្តហោះ​រុស្ស៊ី​​នៅ​ប្រទេស​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ Anastasia បាន​ឆ្លើយ​​​ថា​រឿង​ទាំង​នោះ​​មិន​បាន​ធ្វើ​ឲ្យ​រូប​នាង​ភ័យ​បារម្ភ​នោះ​ទេ ទោះ​​ត្រូវ​​ធ្វើ​ដំណើរ​តាម​យន្តហោះ​រៀង​រាល់​សប្ដាហ៍​ក៏​ដោយ។ “ខ្ញុំ​ត្រូវ​តែ​អាច​​ស្រប​បាន​ចំពោះ​ស្ថានការណ៍​នោះ បើ​មិន​ដូច្នោះ​ទេ ភាព​ភ័យ​ខ្លាច​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ផ្សេង​​ៗ​ទៀត​ភ័យ​ខ្លាច​ជា​មិន​ខាន”។ នេះ​​ជា​សម្ដី Anastasia ប្រាប់​ទៅ​សារព័ត៌មាន៕

 

មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

 
មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

 
មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

 
មាន​ទាំង​ទេព​កោសល្យ​ និង​សម្រស់ ជាប់​ជា​​​នារី​អាកាសចរ​​ឆ្នើម​​របស់​រុស្ស៊ី

 
 

ចុចអាន៖ ជើង​ហោះ​ហើរ​​មួយ​ត្រូវ​លុប​ចោល ក្រោយ​អ្នក​ដំណើរ​ម្នាក់​លេង​សើច​ថា​មាន​គ្រាប់​បែក​​ក្នុង​កាបូប​
 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​​​