មុននេះបន្តិច​ សមត្ថកិច្ចស្រុក​សណ្តាន់បញ្ជូនជនសង្ស័យ​ប្រើប្រាស់អាវុធ​ខុសច្បាប់ទៅតុលាការ

ខេត្តកំពង់ធំ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​បុរសចំណាស់ម្នាក់​បានត្រូវសមត្ថកិច្ច​បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ពាក់ព័ន្ឋនឹង​ការប្រើប្រាស់​អាវុធខុសច្បាប់ ។

សេចក្តីរាយការណ៍​បានបន្តថា​ ជនសង្ស័យដែល​បញ្ជូនទៅតុលាការនៅ​ម៉ោង៣រសៀលថ្ងៃទី០៣​ ធ្នូ ២០១៥នេះ ​ឈ្មោះ វ៉ង វ៉ន ​អាយុ៦០ឆ្នំា ​មានស្រុកកំណើត​ក្នុងភូមិស៊ីធរ​លិច ឃុំស៊ីធរ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ។

ជនសង្ស័យ​បានធ្វើសកម្មភាព​កាប់ព្រៃយកទៅធ្វើលំនៅដ្ឋាន​ ក្នុងតំបន់ភូមិថ្មី ​ឃុំដងកំាបិត ស្រុកសណ្តាន់ ​ហើយបុរសចំណាស់​បានត្រូវឃាត់ខ្លួនកាលពីថ្ងៃទី០២​ធ្នូម្សិលមិញ ដោយដកហូត​បានកំាភ្លើងកែច្នៃមួយដើម ​រណាយន្ត៣គ្រឿង ​និង​ក្បាលឆក់ត្រីមួយ ៕