​ការ​សម្រាលកូន​មិន​គ្រប់​ខែ ដោយ​ចេតនា និង​អ​ចេតនា​

​ការ​សម្រាលកូន​មិន​គ្រប់​ខែ ដោយ​ចេតនា និង​អ​ចេតនា​

​ទារក​ច្រើនជាង ១២ ភាគរយ​ហើយ ក្នុង​សហរដ្ឋអាមេរិក ដែល​កើត​មិន​គ្រប់​ខែ (​មុន ៣៧ សប្តាហ៍​)​។

ប្រហែលជា​មួយ​ភាគ​បួន នៃ​ការ​សម្រាល​ទាំងអស់នេះ កើត​ចេញ​ដោយ​ចេតនា មានន័យ​ថា ក្រុមគ្រូពេទ្យ សម្រេច​ប្រើ​វិធី ជម្រុញ​ឲ្យ​ឆាប់​សម្រាលកូន ឬ​សម្រាល​ដោយ​វះ ដោយសារតែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា អា​ការៈត្រៀម​ក្រឡាភ្លើង​ធ្ងន់ធ្ងរ ឬ​កូន​ឈប់​លូតលាស់​។

ចំណែក​បី​ភាគ​ដែល​នៅសល់ គឺ​កើត​មិន​គ្រប់​ខែ​ដោយ​ខ្លួនឯង​តែ​ម្តង​។ អ្នក​ប្រហែលជា​មិន​អាច​មានឱកាស កើត​កូន​មិន​គ្រប់​ខែ ដោយ​ខ្លួនឯង​បាន​ទេ បើសិនជា​មាន​ការ​បែក​ទឹក​ភ្លោះ ឬ​មាត់ស្បូន​បើក​ធំ ដោយ​គ្មាន​ការ​កន្ត្រាក់ នៅ​អាយុ​គភ៌​ត្រូវ​សម្រាល ក្នុង​សប្តាហ៍​ទី ៣៧​។

​ក្នុងករណី​មាន​កត្តា​ប្រឈមមុខ នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​មួយចំនួន ដូចជា ការបង្ក​រោគ​នៅ​ផ្លូវ​ប្រដាប់បន្តពូជ បញ្ហា​លើ​សុក ឬ​ខ្សោយ​មាត់ស្បូន​ក៏ដោយ ក៏​មាន​កណី​ភាគច្រើន ដែល​គេ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ ដែល​ធ្វើឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។

ដូច្នេះ យក​ល្អ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ គួរតែ​សិក្សា​ឲ្យដឹង​អំពី​រោគសញ្ញា​ទាំងឡាយ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ត្រូវ​ធ្វើ​អ្វី​ទៀត បើសិនជា​វា​កើតឡើង​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។