ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៣

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៣

​ចូរ​បើក​វិទ្យុ និង​ចាក់​ចម្រៀង​ស្តាប់ទៅ ព្រោះ​ឥលូវ​នេះ វិញ្ញាណ​នៃ​ការលូតលាស់ យ៉ាង​ល្អ​របស់​កូន អាច​ដឹង​ថា អ្នក​កំពុងតែ​រាំ​ហើយ​។ បើ​និយាយ​ពី​ប្រវែង​ខ្លួន​របស់​គេ​វិញ គឺ​វែង​ជា ២៨ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ០,៤៥ គីឡូក្រាម (​ស្មើ​នឹង​ផ្លែស្វាយ​ដ៏​ធំ​មួយ​) ហើយ​អ្នក​ក៏​ប្រហែលជា​អាច​មើលឃើញ ចលនារ​ញាក់រ​ញ័រ​របស់គេ នៅ​ពីក្រោម​សម្លៀក​បំពាក់​អ្នក​ទៀតផង​។ សរសៃឈាម​ក្នុង​សួត កំពុងតែ​លូតលាស់ ដើម្បី​រៀបចំ​ការដកដង្ហើម ហើយ​សម្លេង​ទាំងឡាយណា ដែល​កូន​ស្តាប់លឺ​ហើយ កំពុង​តែ​ត្រៀម​ខ្លួន សម្រាប់​ឲ្យ​រូប​គេ​អាច​ចេញ ទៅ​ពិភព​ខាងក្រៅ​បាន​ហើយ​។ ឥឡូវនេះ សម្លេង​ដែល​លឺ​ខ្លាំងៗ ដូចជា ឆ្កែ​ព្រុះ ឬ​សម្លេង​ម៉ាស៊ីន​បូម​ធូលី សុទ្ធ​តែ​អាច ឲ្យ​កូន​ស្តាប់លឺ​បាន​ទាំងអស់ និង​មិន​ភាន់ច្រឡំ​ទៀតផង​។

​អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​កែងជើង និង​ប្រអប់ជើង​ចាប់ផ្តើម ហើម​បន្តិច​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ឬ​ខែ​មកនេះ ជាពិសេស នៅ​ថ្ងៃ​ចុងក្រោយ ឬ​ក្នុង​រដូវក្តៅ​តែម្តង​។ ចរន្តឈាម​ដ៏​ស្ពឹក​ស្រពុន​នៅក្នុង​ជើង (​ជា​ការផ្លាស់ប្តូរ​សារធាតុ​គីមី​ក្នុង​ឈាម ធ្វើឲ្យ​ចាល់​ជាតិ​ទឹក​មួយ​ចំនួន​) ប្រហែល​ធ្វើឲ្យ​ហើម​ជើងបាន​។ រាងកាយ​របស់​អ្នក នឹង​អាច​យកឈ្នះ ការ​កើន​ជាតិ​ទឹក​បន្ថែម​នេះ​បាន​ក្រោយ​ពី​សម្រាលកូន​រួច ព្រោះ​រយៈពេល​ពី​បី​ថ្ងៃក្រោយ អ្នក​នឹង​មាន​អាការៈនោម​ញឹក និង​បែកញើស​ច្រើន​។ ចូរ​គេង​ចំហៀង​ខាងឆ្វេង​ខ្លួន ឬ​លើកជើង​ឡើង​ទៅលើ តាម​តែ​អាច​ធ្វើបាន ពេល​អង្គុយ ដើម្បី​ពន្យឺត​សរសៃឈាម ។

ចូរ​ចៀសវាង​អង្គុយ ឬ​ឈរ​នៅ​កន្លែង​ណាមួយ រយៈពេល​យូរ​។ ចូរ​ព្យាយាម​ហាត់ប្រាណ ឲ្យបាន​ទៀងទាត់ ដើម្បី​បង្កើន​លំហូរ​ឈាម និង​ពាក់​ស្រោម​ជើងវែង (​ពាក់​វា​ដំបូង​គេ នៅ​ពេល​ព្រឹក​) ព្រមទាំង​ស្បែកជើង ដែល​ផ្តល់​ផាសុខភាព​។ អ្នក​ប្រហែលជា​ចង់​ចាត់វិធានកា​រណ៍​មួយ ដើម្បី​យកឈ្នះ​ការ​ហើម​នេះហើយ ប៉ុន្តែ អ្នក​ត្រូវ​តែ​ផឹកទឹក ឲ្យបាន​ច្រើន ព្រោះ​ការ​ធ្វើឲ្យ​រាងកាយ មាន​ជាតិ​គ្រប់គ្រាន់ ពិតជា​ជួយ​បង្ការ ការ​ចាល់​ជាតិ​ទឹកបាន​។ ទោះបីជា​អាការៈ​ហើមជើង​មួយចំនួន គឺជា​រឿង​ធម្មតា​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ដោយ ក៏​ការ​ហើម​ខ្លាំង​ប្រហែល​ជា​សញ្ញា នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​បានដែរ ដូច​ជា​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។ បើសិនជា​ប្រអប់ជើង ឬ​កែងជើង​ហើម​ធ្ងន់ធ្ងរ​ឬ​ភ្លាមៗ ហើម​ប្រអប់ដៃ​យូរ ហើម​មុខ ឬ​ហើម​នៅ​ជុំវិញ​ភ្នែក ចូរ​ប្រាកដថា​អ្នកនឹង​ទូរស័ព្ទ​ទាក់ទង​ឆ្មប ឬ​គ្រូពេទ្យ​។​

សកម្មភាព​ដែល​គួរ​ធ្វើ នៅ​សប្តាហ៍​នេះ​
​ចូរ​សរសេរ​សំបុត្រ​មួយ ឲ្យ​កូន​របស់​អ្នក​
​វា​នឹង​ក្លាយជា កាដូ​មួយ​ដ៏​មាន​តម្លៃ សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត​។ ចូរ​ធ្វើ​វា​ទៅ​តាម​បំណង​ចង់​បាន​របស់​អ្នក​ទៅ​។

បើសិន​ជា​អ្នក ត្រូវការ​ជំនួយ សម្រាប់​ចាប់ផ្តើម ៖
•​    ​ចូរ​ពិពណ៌នា អំពី​អារម្មណ៍​របស់​អ្នក ប្រាប់​កូន​ក្នុង​ផ្ទៃ និង​អ្វី​ដែល​ទំនងជា​អាច ឲ្យគេ​ដឹង​ពេល​កំពុង​តែ​លូតលាស់​ក្នុង​ពោះ​អ្នក​។
•​    ​ចូរ​ស្រមើរ​ស្រមៃ នូវ​ថ្ងៃ​ដ៏​ល្អឥតខ្ចោះ​មួយ ជាមួយ​កូន និង​អ្វី​ដែល​អ្នក នឹង​ត្រូវ​ធ្វើ​ទាំងអស់គ្នា​។​
•​    ​ចូរ​សរសេរ​នូវ​ក្តីសង្ឃឹម សុបិន្ត និង​សេចក្តីប៉ងប្រាថ្នា សម្រាប់​កូន​របស់​អ្នក​
•​    ​ចូរ​គិត​អំពី​អ្វី ដែល​ជា​អត្ថន័យ​ម្តាយ​ចំពោះ​អ្នក និង​និយមន័យ​របស់​អ្នក ចំពោះ​អ្វី​ដែល​អាច​ធ្វើឲ្យ​អ្នក ក្លាយទៅជា​ម្តាយ​ដ៏​ល្អ​ម្នាក់​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។