​ភេសជ្ជៈ​ដែល​ឆ្ងាញ់ ស្អាត ហើយ​មាន​សុខភាព​ល្អ​ទៀត​

​ភេសជ្ជៈ​ដែល​ឆ្ងាញ់ ស្អាត ហើយ​មាន​សុខភាព​ល្អ​ទៀត​

​ទឹ​ក្រូច រាប់​លាន​កេះ​ត្រូវ​បាន​លក់​ចេញ នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ទឹកក្រូច បាន​ក្លាយ​ពី​ការ​ញ៉ាំ ពេល​មាន​ពិធី​ជួបជុំ ទៅ​ជា​ភេសជ្ជៈ ដែល​គេ​ញ៉ាំ​ប្រចាំថ្ងៃ​ទៅវិញ រហូត​ពេលខ្លះ គេ​ញ៉ាំ​ទឹកក្រូច ជំនួស​ទឹក​ទៀត​ផង​។​

​ជាធម្មតា ក្នុង​ទឹកក្រូច​មួយ​កំប៉ុង មាន​ជាតិ​ស្ករ​ដល់​ទៅ ៩ ស្លាបព្រា​កាហ្វេ (៣៩ ក្រាម​) គឺ​ច្រើន​ណាស់ ហើយ​សមាគមន៍​ជំងឺ​បេះដូង​អា​មេ​រិច បាន​ណែនាំ​ឲ្យទទួល​ទាន​ជាតិ​ស្ករ​ត្រឹមតែ ៦ ស្លាបព្រា​កាហ្វេ សម្រាប់​ស្ត្រី និង ៩ ស្លាបព្រា​កាហ្វេ សម្រាប់​បុរស ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​

​ទឹកក្រូច មិនមែន​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ​។ វា​នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​ស្ករ​កាន់តែច្រើន ធ្វើឲ្យ​អ្នក​ស្រេកទឹក ហើយ​ចុងក្រោយ អ្នក​នឹងខ្វះ​ជាតិ​ទឹក​។ ជាតិ​ស្ករ​បន្ថែម និង​ជាតិ​ស្ករ​សិប្បនិម្មិត ជាធម្មតា មាន​ផលប៉ះពាល់ ច្រើន​ជាង​ស្ករ​ធម្មតា​។​

​ការ​ញ៉ាំ​ទឹកក្រូច​ច្រើន មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​ធាត់​លើស​ទម្ងន់​ទេ ថែម​ទាំង​អាច​កើត​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​តម្រងនោម ជំងឺ​ពុក​ឆ្អឹង អស់កម្លាំង ជំងឺ​ហឺត និង​ជំងឺ​ពុក​ធ្មេញ​។​ល​។​

​ដូច្នេះ អ្នក​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់ ឈប់​ទទួល​ទាន​ទឹកក្រូច​ច្រើន​ទៀត​ទៅ​។​
​ចូរ​ផ្លាស់ប្តូរ​ពី​ការ​ញ៉ាំ​ទឹកក្រូច ទៅ​ជា​ការ​ញ៉ាំ​ទឹក​ធម្មតា ឬ​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​វិញ បើ​អ្នក​ចង់​ឆ្ងាញ់​មាត់​។​
​យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក នូវ​ភេសជ្ជៈ ៣ ប្រភេទ ដែល​ឆ្ងាញ់ ផ្តល់​នូវ​សុខភាព​ល្អ និង​មាន​ពណ៍​ស្រស់​ស្អាត​ទៀតផង​។​

​ទឹក​ផ្លែក្រូច ស្ត្របឺ​រី និង​ជី​អង្កា​ម​
​ភេសជ្ជៈ​មួយ​នេះ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប ហើយ​មើលទៅ​ល្អ​ឆើតឆាយ​ទៀតផង​។ ភេសជ្ជៈ​មួយ​នេះ មាន​ផ្ទុក​វីតាមីន C ជាច្រើន ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​។​

​ទឹក​ផ្លែ​ទំពាំងបាយជូ​រ ត្រសក់ និង​ជី​អង្កា​ម
​ទឹក​ក្រូចឆ្មារ ទឹក​ជី​អង្កា​ម និង​ត្រសក់ ជា​ភេស្ជៈ​ដែល​ជួយ​បញ្ចេញ​ជាតិពុល ចេញពី​រាងកាយ​ដ៏​ល្អ​បំផុត​។ ផ្លែ​ទំពាំងបាយជូរ មាន​ជាតិ​ស្ករ​តិច តែ​ផ្ទុក​នូវ​ប្រភព​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ល្អ​ចំពោះ​សុខភាព និង​ស្បែក​។ វា​ក៏​មាន​ផល​ល្អ ចំពោះ​សុខភាព និង​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ផងដែរ​។ ជី​អង្កាម ជួយ​បំបាត់​ការ​ឃ្លាន​នំចំណី និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ភេសជ្ជៈ​ដែល​ឆ្ងាញ់ ស្អាត ហើយ​មាន​សុខភាព​ល្អ​ទៀត​

​ទឹក​ផ្លែ​ប៉ោ​ម និង Cinnamon
​សាកល្បង​ភេសជ្ជៈ ដែល​មានកា​ឡូ​ស្មើនឹង ០ មួយ​នេះ នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​មិនចាំបាច់ ទៅ​ជួប​គ្រូពេទ្យ​ញឹកញាប់​ទៀតឡើយ​។​
​ផ្លែ​ប៉ោម ជា​ប្រភព​នៃ​ផ្លែឈើ​អច្ឆរិយៈ​។ ផ្លែ​ប៉ោម មាន​កាឡូរី​ទាប និង​មាន​ផ្ទុក​សារធាតុចិញ្ចឹម វីតាមីន និង​អង់​ទី​អុក​ស៊ីដង់​។​

​ភេសជ្ជៈ​ដែល​ឆ្ងាញ់ ស្អាត ហើយ​មាន​សុខភាព​ល្អ​ទៀត​

​ចំពោះ​វិធី​ធ្វើ យើង​នឹង​បង្ហាញ​ប្រាប់​នៅ​ថ្ងៃស្អែក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។