ម្ចាស់​ក្លិប​ManCity លក់​ភាគហ៊ុន​ខ្លួន​13%​ឱ្យ​ក្រុមហ៊ុន​CMC​ក្នុង​ទឹកប្រាក់​265​លាន​ផោន

ម្ចាស់​ក្លិប​ជើងឯក​ក្នុង​លី​ក​កំពូល​អង់គ្លេស​ចំនួន​៤​ជំនាន់ Man City បាន​លក់​ភាគហ៊ុន​ខ្លួន​១៣%​ឱ្យ​ដល់​ក្រុមហ៊ុន​វិនិយោគ​ជនជាតិ​ចិន (CMC) ក្នុង​ទឹកប្រាក់​២៦៥​លាន​ផោន​ប្រហែល​៤០៤​លាន​ដុល្លារ  ក្នុង​គោលបំណង​ពង្រីក​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​នៅ​ប្រទេស​ចិន​។

ការ​លក់​ភាគហ៊ុន​របស់​លោក​ស៊ី​ក ម៉ា​ន​សួរ ម្ចាស់​ក្លិប​Man City​លើក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​វិនិយោគទុន ដើម្បី​ទទួល​ប្រាក់​ចំណូល​ឱ្យ​បាន​ឆាប់ ព្រោះ​កាលពី​៦​ឆ្នាំ​មុន លោក​បាន​ទិញ​ក្លិប​នេះ​ក្នុង​ទឹកប្រាក់​ប្រហាក់ប្រហែល​នឹង​ការ​លក់​ភាគហ៊ុន​ឱ្យ​ក្រុមហ៊ុន CMC នៅ​ពេល​នេះ ៕