Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

​ក្រុម​ចម្រៀង​បុរស BIGBANG បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ក៏​បាន​ឈ្នះ​ពាន​​ធំ​ ​“Artist of the Year” ​ក្នុង​កម្មវិធី MAMA 2015 ។ ប៉ុន្តែ​ជា​រឿង​ចម្លែក​ នៅពេល BIGBANG ឡើង​មក​ទទួល​ពាន​ដ៏​ពិសេស​​មួយ​នេះ​ តារា​ច្រៀង​ម​ផ្សេង​ៗ​មិន​បាន​មាន​វត្តមាន​លើ​ឆាក​​ចាំ​អបអរសាទរ​ពួក​គេ​ទេ។​

 

Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

 

ជា​ការពិត​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​នាំ​គ្នា​ដើរ​ចេញ​ទៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ បន្ទាប់​ពី​ PSY បញ្ចប់​ការ​សម្ដែង​បទ “Napal Baji” , “Daddy” និង“Gangnam Style”។ នៅ​ពេល​ក្រុម​ BIGBANG ឡើង​ទទួល​ពាន​រង្វាន់​ “Artist of the Year” សមាជិក​ Taeyang បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ថា៖​”វា​ពិត​ជា​គួរ​ឲ្យ​​ខកចិត្ត​ដែល​តារា​ចម្រៀង​ជា​ច្រើន​មិន​មាន​វត្តមាន​ដើម្បី​អបអរ​ពួក​យើង​ក្នុង​ការ​ទទួល​ពាន​រង្វាន់​ធំ​មួយ​នេះ។ វា​ពិត​ជា​​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​​ពួក​យើង​គួរ​តែ​ទទួល​បាន​ការ​អបអរ​ដ៏​ភ្ញាក់ផ្អើល​មួយ។ ខ្ញុំ​សង្ឃឹម​ថា​ ពួក​យើង​នឹង​អាច​​បង្ហាញ​ឈុត​សម្ដែង​ពិសេស​ៗ​​នៅ​ឆ្នាំ​ក្រោយ​ទៀត”។

 

យ៉ាងណាក្ដី ក៏​នៅ​មាន ​PSY និង​ក្រុម MONSTA X បាន​ទៅ​ឈរ​ពី​ក្រោយ​ក្រុមBIGBANG ដើម្បី​អបអរ​។ ថ្វី​បើ MONSTA Xស្ថិត​​នៅ​ក្រោម​ផលិតកម្ម​ផ្សេង ប៉ុន្តែ​​ពួក​គេ​បាន​បង្ហាញ​សកម្ម​ភាព​ល្អ​​គោរព​ដល់​សិស្ស​ច្បងBIGBANG ។ Seungri ក៏​បាន​បង្ហោះ​រូប​ជាមួយ​​ជុំ​គ្នា​មួយ​សន្លឹក​​ដើម្បី​អរគុណ​ដល់ MONSTA Xនិង PSYផង​ដែរ៕​​​​​​​​

 

Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

 

ចុចអាន៖ឈុត​សម្ដែង​ពិសេស​ៗ​និង​បញ្ជី​ឈ្មោះ​តារា​ឈ្នះ​ពាន​នៅ MAMA យប់​មិញ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi