ខ្សឹបដាក់ត្រចៀក៖ ក្រុមឈ្មួញ កំពុងសម្រុកប្រមូលទិញឈើ ប្រណិត ពីដែនជម្រកសត្វព្រៃ លំផាត់ ជ្រកក្រោមរោងចក្រកែច្នៃឈើ

ភ្នំពេញ៖ រោងកែច្នៃឈើមួយកន្លែង មានទីតាំងស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ជារៀងរាល់យប់ គេសង្កេតឃើញ គោយន្តកន្ត្រៃ ប្រមាណ៤-៥គ្រឿង ដឹកឈើប្រណិតធ្នង់ ចូលមកស្តុក ក្នុងរោងចក្រនេះ។

បើតាមប្រជាពលរដ្ឋ រស់នៅក្បែររោងចក្រអារឈើនេះ បានប្រាប់ឲ្យដឹងថា កាលពីមុន ថៅកែរោងចក្រអារឈើនេះ ជាជនជាតិចិន ប៉ុន្តែផ្អាកសកម្មភាព ជាច្រើនឆ្នាំមកហើយ ប៉ុន្តែសព្វថ្ងៃនេះ ពួកគាត់បានឃើញជនជាតិខ្មែរ ម្នាក់ឈ្មោះ ពេញ ជាអ្នកមើលការខុសត្រូវ។

ប្រភពដដែលបន្តថា កម្មករោងចក្រអារឈើខាងលើនេះ ត្រូវបានថៅកែ នៅភ្នំពេញ ផ្តល់លុយអោយជាប្រចាំ សម្រាប់ដោះស្រាយជីវភាព។ កម្មករខ្លះ មានគោយន្តកន្រៃ្ត ទៅកាប់ឈើ ក្នុងដែនជម្រកលំផាត់ ដោយដឹកឆ្លងកាត់ ចំការអណ្តូងប្រេងហ័ងអាញ់លំផាត់។ ជាងនេះទៅទៀត ក្រុមឈ្មួញដែលផ្តល់លុយឲ្យបក្ខពួក ដៃជើង កម្មករចូលកាប់ និងដឹកឈើ ក្នុងដែនជម្រកលំផាត់នេះ ម្នាក់ជាមន្រ្តីអាវុធហត្ថ ខេត្តរតនគិរី និងម្នាក់ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ជាខ្នងបង្អែក ដ៏រឹងមាំ ក្រោមរូបភាពសត្វកណ្តៀជញ្ជូនអាចម៍ដី ធ្វើដំបូកអីចឹង។

ជាការកត់សម្គាល់ រោងចក្រអារឈើនេះ មានទីតាំងនៅភូមិ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី គឺពុំមានស្លាកយីហោ ត្រឹមត្រូវនោះទេ មិនដឹងថា មានច្បាប់ទម្លាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដែររឺយ៉ាងណានោះទេ។

ដោយឡែក សេចក្តីរាយការណ៍មួយទៀត ក៏បានខ្សឹបប្រាប់ ថា ក្នុងរយៈពេល១សប្តាហ៍ មានរថយន្តធុនធំ១ទៅ២គ្រឿង ចូលរោងចក្រនេះ រួចដឹកឈើប្រណិត ទៅវៀតណាម ឆ្លងកាត់ខេត្តត្បូងឃ្មុំ ដោយដាក់ជំនៀរឈើ និងឈើអារពីលើ ដើម្បីបិទបាំងសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ៕