លោកអភិបាល ស្រុកមណ្ឌលសីមា គ្មានប្រជាពលរដ្ឋណា ជួលដីឲ្យបរទេសទេ នៅបន្ទាត់ព្រំដែន

 កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកសីមា ខេត្តកោះកុង បានឲ្យភ្នាក់ងារដើមអម្ពិល ដឹងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅពេលថ្មីៗសម្តេច អគ្គមហាសេនាបតីតេជោ បានមានប្រសាសន៏ សូមប្រជាពលរដ្ឋកុំជួលដី ទៅឲ្យបរទេសដែលមានខ្សែបន្ទាត់ព្រំដែន ជាប់គ្នាជាមួយប្រទេសជិតខាង ។

ក្រោយពីទទួលបានព័ត៌មានសាលាខេត្ត បានបង្កើតគណៈកម្មាការចំរុះ ដែលស្ថាប័នពាក់ព័ន្ធ ចុះទៅធ្វើការស្រាវជ្រាវ និងពិនិត្យ ភាពជាក់ស្តែងទៅតាមបណ្តាលំនៅឋាន ប្រជាពលរដ្ឋដែលរស់នៅ តាមខ្សែបន្ទាត់ព្រំដែន ឃើញថាពុំមាន ប្រជាពលរដ្ឋណា ជួលដីទៅឲ្យបរទេសទេ។

លោកបានបញ្ជាក់ថាដីនៅតាមខ្សែបន្ទាត់ព្រំដែន រវាងកម្ពុជា និងថៃ គឺ ភាគច្រើនព្រៃស្រោង តំបន់អភិរក្ស និងខ្លះ ក្រោមការ ការពាររបស់កងខេមរភូមិន្ទ ដែលពួកគាត់មានទីតាំង នៅតំបន់ នោះដើម្បីការពារ ទឹកដីកម្ពុជាយើង។ លោកអភិបាលបានឲ្យដឹងថា ទោបីយ៉ាង លោកនៅតែតាមដានជានិច្ច ដើម្បី អនុវត្តន៏ទៅតាម គោនយោបាយរបស់ សម្តេចជានិច្ច ៕

លោកអភិបាល ស្រុកមណ្ឌលសីមា គ្មានប្រជាពលរដ្ឋណា ជួលដីឲ្យបរទេសទេ នៅបន្ទាត់ព្រំដែន