រថយន្ដកែច្នៃ បុកគោយន្ដកន្រ្តៃ ស្លាប់២នាក់ នៅស្រុកឆ្លូង

ក្រចេះ ៖ មនុស្សពីរនាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់់ចរារណ៍ មួយកាលពី វេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវលំ ស្ថិតនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

នរគបាលស្រុកឆ្លូង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ កែច្នៃ បុកគោយន្ដកន្រ្តៃ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គោយន្ដកែច្នៃធ្វើដំណើរ ទិសដៅខាងត្បូង ទៅជើង ចុះចំណោទ មកដល់ចំណុចកើតហេតុខាងលើ បុកគោយយន្ដកន្រ្តៃ ពីគ្រោយបណ្ដាលឲ្យអ្នកបើកបរ គោយន្ដកន្រ្តៃនិង អ្នករួមដំណើរស្លាប់បាត់បង់ជីវិត ទាំងពីរនាក់ នៅនិងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកគោយន្ដកន្រ្តៃឈ្មោះហ៊ត ហ៊ល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិចំបក ឃុំនាងទឺត ស្រុកដំបែរ ខេត្តត្បូងឃ្នុំ ស្លាប់យ៉ាងអាណោចអធម៍និង អ្នករួមដំណើឈ្មោះមាន ម៉ៃ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែររស់ជាមួយអ្នកបើកបរ បានស្លាប់នៅកន្លែងកើតហេតុដែរ ។

ចំណែកសាកសពអ្នកទាំងពីរនាក់ត្រូវក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯអ្នកបើកបររថយន្ដកែច្នៃ រត់គេចខ្លួនបាត់មិនស្គាល់អត្តញាណ ។ ចំណែករថយន្ដកែច្នៃ និងគោយន្ដកន្រ្តៃ ត្រូវបាននគរបាល យកមករក្សា ទុកនៅប៉ុស្តិរដ្ឋបាលឃុំដំរីផុង ដើម្បីកសាងសំណុំរឿងបន្ដ ៕