ទុនវិនិយោគ លើវិស័យ សំណង់ មានប្រមាណ ជិត៣លានដុល្លារ ក្នុងឆ្នាំ២០១៥

ភ្នំពេញ ៖ គិតត្រឹមដំណាច់ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទុនវិនិយោគ សុរបលើវិស័យសំណង់ នៅទូទាំងប្រទេស មានប្រមាណ ២,៩៣៦ លានដុល្លារអាម៉រិក  បើធៀប ទៅនឹងឆ្នាំ២០១៤ មានការកើនឡើង ២៧ ភាគរយ ។ នេះតាមការលើកឡើង របស់លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងមហាសន្និបាត បូកសរុបការងារលើកទី៤ និងពិធីសម្ពោធ បើកឲ្យ ដំណើរ ជាផ្លូវការនៃការតាំងពិព័រណ ឧស្សាហកម្ម សំណង់កម្ពុជា ឆ្នាំ២០១៥ ។

លោកបានបន្តថា នៅក្នុងប្រទេសកម្ពុជា វិស័យសំណង់ កំពុងមានភាពរីកចម្រើនយ៉ាងខ្លំាង ក្នុងរយៈប៉ុន្មាន ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាលំដាប់ ក្នុងអត្រាប្រមាណ៧ភាគរយ ដែលនិងជំរុញ ឲ្យមានការវិនិយោគនៅក្នុងវិស័យឧស្សាហ៍កម្មសំណង់ កាត់ដេរ ទេសចរណ៍ និងកសិកម្ម។

តាមការជាក់ស្តែងបើតាមការពិនិត្យមើលទុនវិនិយោគក្នុងវិស័យសំណង់ចាប់ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ មានទុនវិនិយោគជាមធ្យម ២,២០០ លានដុល្លារ អាម៉េរិក ដែលនៅឆ្នាំ២០១១ មាន ទុនវិនិយោគប្រមាណ  ១,២២៦ លានដុលា្លរអាម៉រិក ឆ្នាំ២០១២ ប្រមាណ២,១០៩ លានដុល្លារអាម៉រិក  និងឆ្នាំ ២០១៣ ប្រមាណ ២,៧៧៣ លានដុល្លារអាម៉រិក ឆ្នាំ២០១៤មានប្រមាណ២,៥០៧លានដុល្លារអាម៉រិក  ។

ក្នុងនោះមានទុនវិនិយោគលើសំណង់អគារខ្ពស់ៗ ដែលមាន កម្ពស់ចាប់ពី ១០ជាន់ ដល់៥៥ជាន់ មានចំនួន ៥៦អគារ មានតម្លៃទុនវិនិយោគប្រមាណ ១,៥៨១ លានដុល្លារអាម៉រិក ស្មើនិង ៥៤% នៃទុនវិនិយោគសរុប៕

ទុនវិនិយោគ លើវិស័យ សំណង់ មានប្រមាណ ជិត៣លានដុល្លារ ក្នុងឆ្នាំ២០១៥