ឈុតមានកំណត់របស់ Star Wars ដែលមិនធ្លាប់មានពីមុន បានមកដល់កម្ពុជាហើយ!!!!

ភ្នំពេញ៖ ឈុតដែលមានកំណត់នេះមានត្រឹមតែ ៦០០ឈុតទូទាំងពិភពលោក ហើយប្រទេសកម្ពុជាក៏ទទួលបានចំនួន១២០ឈុតផងដែរ។ សម្រាប់អបអរសារទរវគ្គថ្មី Star Wars The Force Awakens អ្នកគាំទ្រទាំងអស់អាចធ្វើការទៅត្រង់ជួរដើម្បីទិញ នូវឈុតពិសេសនេះបាន នៅរោងភាពយន្ត លេជេន TK និងរោងភាពយន្ត City Mall។ ១២០ឈុតនោះ ដែលមាន
- 60 ឈុត Dark Side មានលក់នៅរោងភាពយន្តលេជេន សាខា TK
- 60 ឈុត Light Side មានលក់នៅរោងភាពយន្តលេជេន សាខា City Mall

ដោយឈុតនិមួយៗរួមមាន សំបុត្រចូលទស្សនាខ្សែភាពយន្ត អាវយឺត កែវ និង កាតអនុស្សាវរីយ៍ក្នុងតម្លៃ ៣០ដុល្លារ ដោយសារចំនួនមានត្រឹមតែ ៦០ ឈុតប៉ុណ្ណោះ ហើយមានតែនៅសាខារោងភាពយន្តលេជេនដូចជម្រាបខាងលើនៅថ្ងៃទី ០៤ ធ្នូ ២០១៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង៨យប់តែប៉ុណ្ណោះ។ អ្នកតម្រង់ជួរម្នាក់ៗអាចធ្វើការជាវបានតែមួយឈុតប៉ុណ្ណោះ។

ឈុតមានកំណត់របស់ Star Wars ដែលមិនធ្លាប់មានពីមុន បានមកដល់កម្ពុជាហើយ!!!!

គួរបញ្ចាក់ផងដែរថា Star Wars The Force Awakens នេះជាភាគទី ៧ហើយនៅក្នុង Star Wars Franchise ដែល Lucasfilm និងអ្នកដឹកនាំរឿងបែបចក្ខុវិស័យ លោក J.J. Abrams សហការគ្នា ដើម្បីនំាអ្នកទាំងអស់គ្នាវិលត្រលប់ទៅកាន់ភពផ្កាយដ៏សែនឆ្ងាយ គឺ Star Wars ដែលនឹងវិលមកកាន់រោងភាពយន្តជាមួយនឹងវគ្គថ្មីមួយនេះ។ Star Wars The Force Awakens នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាយើងនៅថ្ងៃទី ១៨ ធ្នូ ២០១៥ ខាងមុខនេះ៕