ដាក់​ញត្តិស្នើសុំរដ្ឋសភាដាក់បញ្ចូល​សំណើរួម​របស់​សហជីព​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពីសហជីពជាថ្មីម្តងទៀត

រាជធានី​ភ្នំ​ព​ញ ៖ អ្នកតំណាង​ចំនួន​ជាង​៣០​នាក់​មក​ពី​សហភាព សហព័ន្ធ សហជីព ចំនួន​១៨ បាន​យក​ញត្តិ​១​ច្បាប់​ទៅ​ដាក់​ជូន​រដ្ឋ​សភាជាតិ​ជា​ថ្មី​ម្តងទៀត​មុន​ពេល​ដែល​រដ្ឋសភា​ធ្វើការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​សហជីព នៅ​ថ្ងៃ​ទី​៧​ធ្នូ​ខាង​មុខ​នេះ ដើម្បី​ស្នើ​សុំ​បញ្ចូល​សំណើ​រួម​របស់​សហព័ន្ធ សហជីព ដែល​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០១៥ និង​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព ។ ការ​មក​ដាក់​ញាត្តិ​ទាមទារ​ជា​ថ្មី​ម្តងទៀត​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ធ្នូ ២០១៥ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យោង​ទៅ​តាម​ខ្លឹមសារ​នៃ​ញត្តិ​បាន​បញ្ជាក់​ថា សេចក្តី​ដូចដែល​បាន​ជម្រាប​ជូន​នៅ​ក្នុង​កម្មវត្ថុ​ខាងលើ យើងខ្ញុំ​មាន​កិត្ត​យស សូម​ជម្រាប​ជូន​សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រជុំ​សម្រេច​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​ពី សហជីព ដែល​ក្រសួង​ការងារ​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​កន្លង​មក ។ នៅ​ក្នុង​ដំណាក់កាល​ពិគ្រោះ​យោបល់​ក្រប​ខណ្ឌ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​លក្ខណៈ​ត្រីភាគី និង​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​សហជីព បាន​ផ្តល់​យោបល់​ជា​ច្រើន​ដើម្បី​កែប្រែ​នូវ​ចំណុច​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​របស់​សហជីព និង​កមករ​និ​យោ​ជិ​ក ដូច​ចែង​នៅ​ក្នុង​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជា​ពិសេស​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ដែល​ចែង​នៅ​ក្នុង​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តី​ពី​សេរីភាព​នៃ​សមាគម និង​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ និង​លេខ​៩៨ ស្តី​ពី​សិទ្ធិ​ទទួល​បានការ​ការពារ និង​ការ​ច​ចា​ជា​សមូហភាព​របស់​អង្គការ​វិជ្ជាជីវៈ ខ្លឹមសារ​នៅ​ក្នុង​មាត្រា​ខ្លះ​ចែង​មិន​ច្បាស់លាស់ និង​បង្កប់ន័យ​អាច​នាំ​ឱ្យ​មានការ​បកស្រាយ​រៀង​ៗ​ខ្លួន​បង្ក​ជា​ជម្លោះ​នៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុ​ប័ត​ឲ្យ​ប្រើប្រាស់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព