ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជាង ៩៤​លាន​យ៉េន ដើម្បី​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​

ភ្នំពេញ: ​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ដែលមាន​ថវិកា​ចំនួន​៩៤.៧០០.០០០​យ៉េន ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ធុន​ធ្ងន់​ដែល​ស័ក្តិសម​សម្រាប់​ការងារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​។​

​ពិធី​ប្រគល់​ជំនួយ​ត្រូវបាន​រៀបចំឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​អាជ្ញាធរ​អប្សរា ក្រោម​អធិបតីភាព​លោក​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រាសាទអង្គរវត្ត​គឺជា​ប្រាសាទបុរាណ​ដ៏​ល្បីល្បាញ​មួយ​ក្នុងចំណោម​ប្រាសាទ​ដ៏​ល្បីល្បាញ​នានា​របស់​កម្ពុជា​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជាង ៩៤​លាន​យ៉េន ដើម្បី​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​