ឪពុក Neymar៖ “កូន​ខ្ញុំ​នឹង​មិន​ចាកចេញ​ពី​ Barcelona នោះ​ទេ”

ឪពុក Neymar៖ “កូន​ខ្ញុំ​នឹង​មិន​ចាកចេញ​ពី​ Barcelona នោះ​ទេ”

លោក Neymar Sr ជា​ឪពុក​បង្កើត​ខ្សែ​ប្រយុទ្ធ Neymar Jr បាន​ចេញ​មក​អះអាង​ថា​កូន​ប្រុស​របស់​លោក នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ ហើយ​នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ Barcelona បន្ថែមពី​លើ​កុងត្រា​ចាស់​ដែល​នៅ​សល់​រហូត​៣ឆ្នាំ​ទៀត។

 

ឪពុក Neymar៖ “កូន​ខ្ញុំ​នឹង​មិន​ចាកចេញ​ពី​ Barcelona នោះ​ទេ”

Neymar ក្នុង​កម្មវិធី LFP Awards

 

ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កីឡាករ​ឆ្នើម​របស់ La liga ( LFP awards) កាល​ពី​ថ្ងៃចន្ទ បុរសជនជាតិប្រេស៊ីល​បាន​ឲ្យដឹងថា៖ “ច្បាស់​ណាស់! ពួក​យើង​នឹង​បន្ត​កុងត្រា​ថ្មីនៅ Barcelona។ កូន​ខ្ញុំ​នៅ​សល់​កុងត្រា​ចាស់​ជាមួយ​ក្លិប​រហូត​៣​ឆ្នាំ​ទៀត ដូច្នេះ​មិន​មាន​រឿង​អ្វី​ដែល​គាត់ត្រូវ​ចុះហត្ថ​លេខាទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ​នៅ​ពេល​នេះ”។

 

“Neymar នឹង​បន្ត​នៅ Nou Camp ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ គាត់​រីករាយ​ជាមួយ Barcelona ដូច្នេះគ្មាន​រឿង​អ្វីដែល​ត្រូវ​ចាកចេញ​នោះទេ”។ លោក Neymar Sr បន្ថែម​បែប​នេះ។

 

Neymar កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ដោយ​កំពុង​ឈរ​លើ​គេ​ក្នុង​តារាង Top Scorer នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ ដោយ​ស៊ុត​បាន​១៤គ្រាប់ ក្រោយ​លេង​បាន១២ ប្រកួត​៕

 

ឪពុក Neymar៖ “កូន​ខ្ញុំ​នឹង​មិន​ចាកចេញ​ពី​ Barcelona នោះ​ទេ”

Neymar បាន​អភិវឌ្ឍខ្លួន​​យ៉ាង​ខ្លាំង​ ក្រោយ​​ផ្លាស់​ទៅ​លេង​នៅ Barcelona ដោយ​ក្លាយ​ជា​បេក្ខភាព​១​ក្នុង​ចំណោម​បេក្ខភាព​៣រូប​ចុង​ក្រោយ សម្រាប់​ពាន FIFA Ballon d’Or 2015

 

ចុចអាន៖ Neymar, Messi,និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english