UWC ​ផ្តល់​អាហារូបករណ៍​​កម្រិត​​វិទ្យាល័យ​​អន្តរជាតិ​ចំនួន​ ៤ ​កន្លែង


UWC ​ផ្តល់​អាហារូបករណ៍​​កម្រិត​​វិទ្យាល័យ​​អន្តរជាតិ​ចំនួន​ ៤ ​កន្លែង

United World Colleges (UWC) ​កំពុង​ផ្ដល់​អាហារូបករណ៍​ចំនួន ​៤ ​កន្លែង​សម្រាប់​សិស្ស​កម្ពុជា​​​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​​កម្រិត​​​វិទ្យាល័យអន្តរជាតិ​​​នៅ​សាលា​​​​​របស់​ខ្លួន​ចំនួន ​១៥ ​កន្លែង​ទូទាំង​ពិភពលោក។​​

 

UWC ​ផ្តល់​អាហារូបករណ៍​​កម្រិត​​វិទ្យាល័យ​​អន្តរជាតិ​ចំនួន​ ៤ ​កន្លែង

 

​អាហារូបករណ៍​ទាំង​បួន​កន្លែង​នោះ​​រួមមាន​អាហារូបករណ៍​រយៈពេល​ ២ ​ឆ្នាំ​ចំនួន​ ២ ​កន្លែង​ និង​រយៈពេល​ ៥ ​ឆ្នាំ​ចំនួន​ ២ ​កន្លែង។ ​​​​​

 

សម្រាប់​អាហារូបករណ៍​រយៈពេល​ ២ ​ឆ្នាំ​​គឺ​ផ្ដល់​ជូន​ដល់​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ដើម្បី​ប្រឡង​បាក់ឌុប ​អាយុ​ចន្លោះ​ពី​ ១៦ ​ដល់ ​១៩ ​ឆ្នាំ។ ​​​អ្នក​ដែល​ចង់​ដាក់​ពាក្យ​ប្រឡង​អាច​មក​ដាក់​ពាក្យ​បាន​តាម​រយៈ​គណៈកម្មការ​ជ្រើសរើស​ថ្នាក់​ជាតិ​របស់​ UWC ​កម្ពុជា។ ​

 

​ចំណែក​អាហារូបករណ៍​រយៈពេល​ ​៥​ឆ្នាំ​ ​ផ្ដល់​​ជូន​ដោយ​​សាលា​ UWC ​អាស៊ីអាគ្នេយ៍​ប្រចាំ​ប្រទេស​សិង្ហបុរី។ ​​​​សិស្សានុសិស្ស​​ដែល​​ដាក់​ពាក្យ​​ប្រឡង​គឺ​ដើម្បី​ចូល​រៀន​រយៈពេល​ ៥ ​ឆ្នាំ​ពី​​ថ្នាក់​ទី​ ៨ ​ដល់​ ទី ១២ ​សម្រាប់​កម្រិត​មធ្យមសិក្សា។ ​ការ​ដាក់​ពាក្យ​ត្រូវ​ធ្វើ​តាម​រយៈ​ក្រុមជ្រើសរើស​​របស់​ UWC ​អាស៊ីអាគ្នេយ៍​​​ដែល​នឹង​ប្រកាស​តាម​រយៈ​វិបសាយ UWC កម្ពុជា។

 

​សម្រាប់​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​អាហារូបករណ៍​ខាង​លើ​សូមទាក់ទង​តាមរយៈ៖

 

អ៊ីមែល៖ [email protected]
[email protected]សប៊ុក៖ ​Cambodia UWC
ទូរសព្ទ៖ ​099 64 06 64

 

ចុច​ត្រង់​នេះ​  ដើម្បី​ចូល​ទៅ​កាន់​វិបសាយ​ UWC ​កម្ពុជា​ដើម្បី​មើល​​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា