​ហ៊ាន​​លេប​ដែក​គោល​ដើម្បី​ឈ្នះ​លុយ​ភ្នាល់​​ តែ​លទ្ធផល​វិះ​បាត់បង់​ជីវិត

​ហ៊ាន​​លេប​ដែក​គោល​ដើម្បី​ឈ្នះ​លុយ​ភ្នាល់​​ តែ​លទ្ធផល​វិះ​បាត់បង់​ជីវិត

បុរស​ចិន​ម្នាក់​​បាន​លេប​​ដែក​គោល​ប្រវែង​ ១២សង់ទីម៉ែត្រ​ចូល​ទៅ​ក្នុង​ពោះ ដើម្បី​​បាន​ឈ្នះ​ការ​ភ្នាល់​​ដាក់​លុយ​​​ តែ​ជា​លទ្ធផល​​បាន​ធ្វើ​ឲ្យ​​បុរស​នោះ​​វិះ​នឹង​ស្លាប់។

 

​ហ៊ាន​​លេប​ដែក​គោល​ដើម្បី​ឈ្នះ​លុយ​ភ្នាល់​​ តែ​លទ្ធផល​វិះ​បាត់បង់​ជីវិត
 

​សារព័ត៌មាន​ People’s Daily Online ​ចុះ​ផ្សាយ​ថា​ បុរស​វ័យ​២៧​ឆ្នាំ ​ឈ្មោះ Gong បាន​ភ្នាល់​ដាក់​លុយ​ចំនួន​ ៦​ពាន់​យាន់​ (ប្រហែល៩៣៧ដុល្លារ) ក្នុង​ទី​ក្រុង​ Ningbo ខេត្ត​ Zhejiang កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ។ តែ​​​ក្រោយ​មក​ ដែក​គោល​ក្នុង​ពោះ​​បាន​ធ្វើ​ទុក្ខ​​​ដោយ​បាន​ធ្វើ​ឲ្យ​ធ្លុះ​ក្រពះ​​លោក Gong  ​ឈឺ​ចាប់​​ស្ទើរ​តែ​បាត់បង់​ជីវិត។

 

Gong​ បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា​ លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន គោល​បំណង​គឺ​ដើម្បី​​ធ្វើ​ជំនួញ​ក្នុង​​ទី​ក្រុង​ Ningbo ខេត្ត Zhejiang។ ប៉ុន្តែ​ក្រោយ​មក​ ជំនួញ​របស់​ខ្លួន​បាន​បរាជ័យ​ ដូច​នេះ​​​​​លោក​ក៏​សម្រេច​ចិត្ត​ប្រឈម​នឹង​ហានិភ័យ​ភ្នាល់​​​​បែប​​នេះ​ដើម្បី​បាន​លុយ។

​​

ក្រោយ​​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​​ឆ្លុះ​ X-Ray ​​​​ពិនិត្យ​មើល ​និង​​​​ឲ្យ​គ្រូពេទ្យ​វះ​កាត់​យក​ដែក​គោល​ចេញ​ហើយ​នោះ លោក Gong ក៏​រួច​ផុត​ពី​ស្លាប់។ ជា​ចុង​ក្រោយ​​លោកត្រូវ​ចំណាយ​លើ​វិក្កយបត្រ​ថ្លៃ​​វះកាត់​រហូត​ដល់ជាង​ ១​ម៉ឺន​យាន់ (ប្រហែល​១៥៦២ដុល្លារ​) ច្រើន​ជាង​លុយ​ដែល​លោក​ឈ្នះ​ការ​ភ្នាល់​ទៅ​ទៀត៕

 

​ហ៊ាន​​លេប​ដែក​គោល​ដើម្បី​ឈ្នះ​លុយ​ភ្នាល់​​ តែ​លទ្ធផល​វិះ​បាត់បង់​ជីវិត
 

ចុចអាន៖ បុរស​អនាថា​​ម្នាក់​លះ​បង់​ជីវិត​ជួយ​ស្ត្រី​ដែល​ចោរ​ចាប់​ជា​ចំណាប់ខ្មាំង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people