សម្រេច​ឃុំខ្លួន​អ្នក​កត់​កន្ទុយ​​២​នាក់ ​ពលរដ្ឋ​​​សំណូម​ពរ​​​​​​​​សុំ​ចាប់​​​​ឱ្យ​អស់​ កុំ​​ធ្វើ​គ្រាន់​តែ​ល្អមើល

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត​បាន​សម្រេច​ឃុំខ្លួនអ្នក​កត់​កន្ទុយលេខ២​នាក់ ​កាល​ពី​​រសៀលថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​បើក​ល្បែងស៊ីសងខុស​ច្បាប់ ដែល​បាន​ចាប់ខ្លួន​កាលពីថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​កន្លែង​២​ផ្សេង​គ្នា ក្នុង​ក្រុង​កំពង់ឆ្នាំង​ ។

​មន្ត្រី​​​​​នគរបាល​ក្រុង​កំពង់ឆ្នាំង ​បានឱ្យ​​ដឹង​ថា អ្នក​កត់​កន្ទុយ​លេខ​​ទាំង​២​នាក់ ម្នាក់ ​ឈ្មោះ សឹ​ង្ហ សា​វឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង​ ​ចាប់ខ្លួននៅ​​​ខាងត្បូង​ផ្សា​រលើ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង និង​ម្នាក់​ទៀត ​ឈ្មោះ សូ ឃ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅភូមិ​ទី​១ ​សង្កាត់​ខ្សា​ម ចាប់ខ្លួន​នៅ​ចំណុច​បេន​រ៉ឺ​ម៉កផ្សា​រលើ ខណៈ​ដែល​ពួកគេ​ទាំង​២​នាក់ កំពុង​​ធ្វើ​សកម្ម​ភាព​កត់​កន្ទុយលេខ ។

ប្រភព​ដដែល​បាន​បន្ត​ថា វត្ថុ​តាង​រឹបអូស​​បាន មាន ម៉ូតូ​១គ្រឿង ប្រាក់​ខ្មែរ១.២៨៦.០០០​រៀល ប្រាក់​​អាមេរិក​៥២​ដុល្លារ ទូរ​ស័ព្ទដៃ​៣​គ្រឿង ម៉ាស៊ីន​គិត​លេខ​៤
ក្រដាស​​កត់​កន្ទុយលេខ​៧​ដុំ និង​ក្រដាសកា​បោ​នមួយ​ចំនួន ។

ជុំវិញ​ករណី​បង្ក្រាប​ល្បែងស៊ីសង​នេះ​ដែរ ​​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា មាន​កន្លែង​កត់​កន្ទុយលេខ​ជា​ច្រើន​កន្លែង​ទៀត​ដែល​កំពុង​រីក​ដូចផ្សិត​នៅ​ក្រុង​កំពង់​ឆ្នាំង​ទាំង​មូល​ ដែល​សមត្ថកិច្ច​​មិន​ត្រូវ​បាន​បង្ក្រាបនៅ​ឡើយ ​សង្ស័យ​​ជា​បក្សពួក ឬ​អាច​​ជា​ឆ្នាំងបាយដែល​ត្រូវ​តែ​មើល​រំលង ។ ​​​ពួក​គាត់​​សំណូមពរ​ថា បើ​ចាប់​ត្រូវ​ចាប់​ឱ្យ​​អស់ កុំ​ចាប់​អ្នក​កត់កន្ទុយលេខ​តូចតាច​ដើម្បី​បង្ហាញ​ស្នាដៃ​ ​ចំណែក​​អាធំបន្លំ​ដេក មិនល្អ​មើល​ទេ ៕  ​