ក្រុម​រថយន្តដឹក​ដីព្រម​​បើកផ្លូវ២១៧ (ផ្លូវចំការដូង) បន្ទាប់ពី​ការ​សម្រុះ​សម្រួល

រាជធានី​ភ្នំពេញ ៖ ក្រុម​រថយន្ត​ដឹក​ដី​ចំនួន​ជាង​២០​គ្រឿង​បាន​សុខចិត្ត​បើកផ្លូវ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​វិញ គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ធ្នូ ២០១៥ នេះ ព្រោះតែ​មានការ​សម្រុះសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ចត​រថយន្ត​បិទផ្លូវ​តវ៉ា ដែក​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​នាំ​គ្នា​បិទផ្លូវ គឺ​ពួក​គេ​ខឹង​ជាមួយ​អាជ្ញាធរ​ទាមទារ​ឱ្យ​ពួក​គេ​បង់ប្រាក់​ក្នុង​ការ​ដែល​មិន​កែ​ចង្កូត​ស្តាំ ដោយ​ពួក​គេ​សុខចិត្ត​បង់ពន្ធ​ជា​ធម្មតា​វិញ ។