​ប្រជាពលរដ្ឋ​រិះគន់ សំណង់​កា​ស៊ីណូ​ឡាក់​គី ក្រុង​ប៉ោយប៉ែត​

Sanofi

សំណង់​អាគារ​កា​ស៊ី​​ណូ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ប៉ោយប៉ែត​មួយ សង្កាត់​ និង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​គឺ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ថ្មី ដែល​ទើបនឹង​បើក យីហោ ឡាក់​គី រង​ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា បាន​សង់​នៅលើ​ដី​ចំណីផ្លូវ រថភ្លើង ដោយ​គ្មាន​ការហាម​ឃាត​បន្តិច​ណា​ឡើយ ក្រុមហ៊ុន​កា​ស៊ី​ណូ​នេះ មាន​ម្ចាស់ឈ្មោះ ភួ​ន ផេង ។

​​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ លោក​ប្រាក់ ប៉ូ​លីន ប្រធានការិយាល័យ​សុរិយោដី ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​​ ទីតាំងដែល​កំពុងតែ​សង់​សំណង់​បន​ល្បែង​កាស៊ីណូ​​នោះ គឺ​អតីត​ជា​ការិយាល័យ​ប្រៃ​ស​ណី​យ៏ ក្រុង​ប៉ោយប៉ែត​។ ប៉ុន្តែ ​ត្រូវបាន​ដោះដូរ​ឲ្យ​ទៅ​ឯកជន​នា​ដើមឆ្នាំ​២០១៣​ កន្លងទៅ ក្រុមហ៊ុន​កា​ស៊ីណូ​ឡាក់​គី បាន​កំពុង​សង់​អាគារ​របស់ខ្លួន​រំលោភ​មកលើ​ដី​ផ្លូវ​សាធារណ​: ដែល​រដ្ឋាភិបាល​គ្រោង ​នឹង​ធើ្វ​ផ្លូវ​រថភ្លើង​ឆ្លង​កាត់ត​ភ្ជាប់​ និង​ ប្រទេស​ថៃ នាពេល​អនាគត​ខាងមុខ​ដ៏​ខ្លី​នេះ​។ ពាក់​ព័ន្ធនឹងបញ្ហា​នេះ លោក ​ប្រាក់​ ប៉ូ​លីន និយាយ ថា លោក​នឹង​ចេញ​លិខិតផ្លូវការ កោះហៅ​ប្រធាន​ក្រុមហ៊ុន​​កាស៊ីណូ​នោះមក​ជជែក​គ្នា ហើយ​ចាត់ការ​តាមច្បាប់​រដ្ឋបាល ​គឺឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​​ផ្អាក​ដំណើរការ​សំណង់​នោះ​ជាបន្ទាន់ ។

ឆ្លើយតបនឹង​បញ្ហា​ខាងលើនេះ លោក ​ភួ​ន ផេង ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​បាន​ឲ្យ​ដឹងថា សំណង់​របស់លោក ដែល​បាន​សាងសង់​នោះ ពិតជា​មិន​ខុសច្បាប់​ទេ ព្រោះ​លោក​បាន​សុំច្បាប់ពី​មន្ត្រី​ជំនាញ រួម​នឹង​អាជ្ញាធរ​ដែនដី​ចប់​អស់ហើយ ។

ហើយ​នៅ​ផ្នែក​ដែល​សង់​ប៉ះពាល់​ទៅលើ​ដី​ផ្លូវ​សាធារណ​នោះ គឺ​មិនមែន​សុខៗ​លោក​ចេះតែ​សង់​នោះទេ លុះត្រា​តែមាន​ភ្លើង​ខៀវ​ណាមួយ​ពី​មន្ត្រី​ជំនាញ​ទើប​អាច​ធើ្វ​បាន​។ លើសពីនេះ​ទៅ​ទៀត​លោក ភួ​ន ផេង ដដែល ថែមទាំង​ជំរុញ​ឲ្យ​អ្នក​សារ​ព័​ត៌មាន​ធើ្វ​ការសាកសួរ​ទៅ​មន្ត្រី​ជំនាញ​វិញ​ទៀតផង ។ ​បើទោះជា​យ៉ាងនេះ​ក្តី នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ លោក ​ង៉ោ​ ម៉េង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត មិនទាន់​អាចទាក់ទងសុំ​ឲ្យ​លោក​ជួយ​បំភ្លឺ​បាន​នៅឡើយ​ទេ​។ គេ​សង្ឃឹមថា ចំ​ពោះ​បញ្ហា​នេះ លោក ​ង៉ោ ម៉េង​ជ្រូ​ន ​នឹង​ចេញ​កណ្តាប់ដៃ​​ចាត់ការ​រឿង​សំណង់​កាស៊ីណូ​នេះ​ជាមិនខាន ។​

សូមបញ្ជាក់ថា​ ​សំណង់​កា​ស៊ីណូ​ឡាក់​គី​ខាងលើនេះ គឺ​នៅ​ទល់មុខ​​កា​រិ​​យា​ល័យ​គយ​ និង ​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត អតី​ត​ជាទី​តាំង​ប្រៃ​ស​ណី​យ៍ ត្រូវបាន​គេ​ធើ្វ​ការដោះដូរ​ឲ្យ​ឯកជននា​ដើមឆ្នាំ ​២០១៣​ កន្លងទៅនេះ ក្នុងតម្លៃ​ទឹកប្រាក់​ជាង ​៥០ ​ម៉ឺន​ដុល្លារ​៕ សុថា​ត់​


Related