វិធី​សាស្ត្រ​ធ្វើ​តែ​ខ្ញី ក្រូច​ឆ្មារ ទឹក​ឃ្មុំ ដើម្បី​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​តាម​បែប​ធម្មជាតិ!

ជំងឺគ្រុនផ្កាសាយ មិនថា កូនក្មេង, មនុស្សធំ ពេញវ័យ និងមនុស្ស វ័យចំណាស់ទេ តែងតែអាច កើតឡើង គ្រប់ ពេលវេលា ទាំងអស់គ្នា នេះបណ្តាល មកពីការ ប្រែប្រួលនៃ អាកាសធាតុ មិនទៀងទាត់ ជួនកាល ក្តៅពេក ជួនកាល ត្រជាក់ពេក ក៏មានដែរ។ ដើម្បីបង្ការ ជំងឺនេះបាន ភាគច្រើន យើងចូលចិត្ត លេបថ្នាំ សម្រាប់ បង្ការវា ប៉ុន្តែការ លេបថ្នាំ ច្រើនក៏ មិនសូវ ល្អចំពោះ សុខភាព របស់យើងដែរ ប្រសិនជា លេបថ្នាំយូរៗទៅ វានឹងសុំាក្នុង សារពាង្គកាយ របស់យើង ហើយក៏លែង មានប្រសិទ្ធភាព ដូចមុន ទៀតដែរ។

វិធី​សាស្ត្រ​ធ្វើ​តែ​ខ្ញី ក្រូច​ឆ្មារ ទឹក​ឃ្មុំ ដើម្បី​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​តាម​បែប​ធម្មជាតិ!

នៅថ្ងៃនេះ ខេមបូ នឹងបង្ហាញ ប្រិយមិត្ត ពីរបៀប ធ្វើតែខ្ញី ក្រូចឆ្មារ ទឹកឃ្មុំ សម្រាប់ព្យាបាល ជំងឺនេះ ចេញពីខ្លួន របស់អ្នក ទាំងអស់គ្នា។

គ្រឿងផ្សំ

  • ក្រូចឆ្មារ ពាក់កណ្តាល
  • ខ្ញីស្រស់ កន្លះចំនិត ទៅមួយចំនិត
  • ទឹកឃ្មុំ មួយស្លាបព្រាបាយ

របៀបធ្វើ

  • ជំហ៊ានទី 1៖ ចាក់ទឹកក្តៅចូលក្នុងពែង
  • ជំហ៊ានទី 2៖ ច្របាច់ក្រូចឆ្មារ ពាក់កណ្តាល ចូលទៅក្នុង ពែងទឹកក្តៅ
  • ជំហ៊ានទី 3៖ កិនខ្ញីមួយ ចំនិតអោយម៉ត់ ច្របាច់យក ទឹករួចដាក់ ចូលក្នុងពែង ទឹកក្តៅ
  • ជំហ៊ានទី 4៖ ដាក់ទឹកឃ្មុំ មួយស្លាបព្រា បាយចូល កូរអោយសប់ រួចផឹក ជាការស្រេច។

ដូច្នេះ ដើម្បីបង្ការ ជំងឺនេះអោយ កាន់តែ មានប្រសិទ្ធភាព យូរអង្វែង មានតែ វិធីសាស្ត្រ តាមបែប ធម្មជាតិ ទើបល្អ ចំពោះសុខភាព របស់យើង និងមិន ប៉ះពាល់ ដល់ប្រព័ន្ធផ្សេងៗ ក្នុងសារពាង្គកាយ យើងឡើយ។

  • ដោយ: Sambath
  • 3:51 PM, 03 December
  • ប្រភព: Cure Joy
  • Tag: សុខភាព
  • វិធី​សាស្ត្រ​ធ្វើ​តែ​ខ្ញី ក្រូច​ឆ្មារ ទឹក​ឃ្មុំ ដើម្បី​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​តាម​បែប​ធម្មជាតិ!已关闭评论
  • 394 views
  • Hide Sidebar
    A+
Publish on:2015/12/03  Category:សុខភាព