អាថ៌កំបាំង​ដែល​រោងភាពយន្ត​លេ​ជេន ជ្រើសរើស មាន សូ​នី​តា ធ្វើជា​ឯកអគ្គរាជទូត

Sanofi

​តារា​សម្ដែង​ស្រី​ដែលមាន​សម្រស់​ស្រស់​ផូរផង់ និង​ក្មេង​វ័យ ថ្ពាល់ខួច មាន សូ​នី​តា នៅពេលនេះ បាន​ក្លាយជា ឯកអគ្គរាជទូត​តំណាង​រោងភាពយន្ត​លេ​ជេន​ជា​ផ្លូវការ​ហើយ ។​
​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រោងភាពយន្ត​លេ​ជេន (Legend Cinemas) បាន​បង្ហោះ​ជា​សាធារណៈ​ថា «​សូ​ស្ដី​ហ្វេ​ន លេ​ជេន ទាំងអស់គ្នា​! រោងភាពយន្ត លេ​ជេន មាន​កិត្តិយស​ជម្រាបជូន​ថា កញ្ញា មាន សូ​នី​តា នឹង​ក្លាយជា ឯកអគ្គរាជទូត​តំណាង​រោងភាពយន្ត លេ​ជេន ជា​ផ្លូវការ ចាប់ពី​ថ្ងៃនេះ​តទៅ​!» ។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ខាង​រោង​ភាព​លេ​ជេន បាន​ឲ្យ​ដឹងថា «​លក្ខខណ្ឌ​ដែល​យើង​បានជ្រើសរើស​កញ្ញា មាន សូ​នី​តា ធ្វើជា​ឯកអគ្គរាជទូត​ប្រចាំ​រោងភាពយន្ត​លេ​ជេន​នេះ ក៏​ព្រោះតែ​ក្នុងសង្គម​ប្រវត្តិ​ការងារ​របស់ មាន​សូ​នី​តា ល្អ និង​មាន​មិត្តៗ​ក្នុង​ប្រ​ព័​ន្ឋ​ហ្វេ​ស​ប៊ុ​ក​ច្រើន​សុ​ទ្ឋ​តែ​អ្នក​ ចូលចិត្ត​នាង ហើយ​នាង​ក៏មាន​ក្រមសីលធម៌​ដូច​អ្វីដែល យើង​មាន ពិសេស​យើង​ចង់​ធ្វើ​ការងារ​រ​ឲ្យ​កាន់​តែមាន​ភាព​ស្និត​ស្នាល​ជាមួយនឹង​ អ្នកសិល្បៈ​» ។​

ដោយឡែក​សម្រាប់ សូ​នី​តា វិញ​បានបញ្ជាក់​ផងដែរ​ថា ក្រោយ​ពេលដែល​នាង​ក្លាយជា​ឯកអគ្គរាជទូត​របស់​រោងភាពយន្ត​លេ​ជេន​នេះហើយ នាង​នឹង​រួម​សហការគ្នា​ជាមួយនឹង​រោងភាពយន្ត ដើម្បី​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ កាន់តែ​មានការ​រីកដុះដាល​ទៅមុខ ។​

សូមបញ្ជាក់ថា ងារ​ជា​ឯកអគ្គរាជទូត​នេះ ជា​ងារ​ដែល​ទទួលបាន​ពី​រោងភាពយន្ត​លេ​ជេន គឺ​ស្ថិតនៅក្នុង​កុងត្រា​ជាមួយនឹង​រោងភាពយន្ត​លេ​ជេន​រយៈពេល​មួយឆ្នាំ តែ​នាង​ក៏​អាច​ទៅ​ចូលរួម​ជាមួយនឹង​រោងភាពយន្ត​ផ្សេងៗ​ទៀត​បានដែរ ព្រោះ​នោះ​ជា​សិទ្ធិ​របស់​នាង ដែលជា​តារា​សម្ដែង​ដែលមាន​ប្រជាប្រិយភាព ។ ខេមរា​​





Related