Edison Chen និយាយ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​កក្រើក​​របស់​ខ្លួន​កាល​ ៧ ឆ្នាំ​មុន

Edison Chen និយាយ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​កក្រើក​​របស់​ខ្លួន​កាល​ ៧ ឆ្នាំ​មុន

តារា​សម្ដែង​ហុងកុង​បាន​រៀបរាប់​ពី​ជីវិត​របស់​ខ្លួន​បន្ទាប់​ពី​រឿង​អាស្រូវ​ធំ​ជាង​គេ​ក្នុង​ជីវិត​​បាន​កន្លង​ផុត​ទៅ​បាន​រយៈ​ពេល ៧ ឆ្នាំ។

 

ថ្មី​ៗ​នេះ​ភាពយន្ត​ឯកសារ​និយាយ​ពី​ជីវិត​របស់​តារា​សម្ដែង​ហុងកុង Edison Chen​ ទើប​តែ​ត្រូវ​បាន​ចាក់​ផ្សាយ។ នៅ​ក្នុង​កម្មវិធី​នេះ​ តារា​អាយុ ៣៥ ឆ្នាំ​បាន​ចែក​រំលែក​​ពី​រឿង​អាស្រូវ​បែក​ធ្លាយ​រូប​ថត​អាក្រាត​របស់​ខ្លួន​ជាមួយ​នឹង​តារា​ស្រី​ជា​ច្រើន​ទៀត​កាល​ពី​ឆ្នាំ ២០០៨ និង​ឥទ្ធិពល​របស់​វា​ដែល​បាន​ជះ​លើ​ខ្លួន​លោក។ “ខ្ញុំ​ដឹង​ថា​មាន​រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​បាន​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​មិន​បាន​មាន​គំនិត​អាក្រក់​អ្វី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​តាំង​ចិត្ត​ធ្វើ​វា​ឡើង​នោះ​ដែរ។ វា​គ្រាន់​តែ​ជា​ឧបទ្ទវហេតុ​មួយ​តែ​ប៉ុណ្ណោះ”។
<center;”>Edison Chen និយាយ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​កក្រើក​​របស់​ខ្លួន​កាល​ ៧ ឆ្នាំ​មុន

បន្ទាប់​ពី​រឿង​អាស្រូវ​ដ៏​កក្រើក​មួយ​នោះ​បាន​កើត​ឡើង កេរ្តិ៍​ឈ្មោះ​របស់​ Edison បាន​ធ្លាក់​ដល់​បាត ហើយ​ជីវិត​ឯកជន​របស់​លោក​ក៏​ត្រូវ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ។ “ខ្ញុំ​ធ្លាប់​មាន​មិត្តភ័ក្ដិ​រាប់​ពាន់​នាក់​ដែល​អាច​ពឹង​ពាក់​បាន តែ​ក្រោយ​ពី​រឿង​នោះ​កើត​ឡើង គ្មាន​អ្នកណា​ចង់​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​នោះ​ទេ”។

 

Edison Chen និយាយ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​កក្រើក​​របស់​ខ្លួន​កាល​ ៧ ឆ្នាំ​មុន
 

យ៉ាងណាមិញ​ រឿង​អាស្រូវ​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​រឹងមាំ​ជាង​មុន​ដែរ។ ចាប់​តាំង​ពី​ពេល​​ចាក​ចេញ​ពី​សិល្បៈ​មក​ដល់​ពេល​នេះ Edison ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ការ​រក​ស៊ី​ ដែល​​ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន​ខោអាវ​និង​ក្រុមហ៊ុន​កម្សាន្ត​។ ជំនួញ​ទាំង​នេះ​បាន​នាំ​មក​ឲ្យ​លោក​ជាង ១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០០៨ វិស័យ​សិល្បៈ​របស់ ហុងកុង​​ត្រូវ​រំជើប​រំជួយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​ថត​អាក្រាត​របស់ Edison Chen និង​តារា​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​​ត្រូវ​បាន​បែក​ធ្លាយ​នៅ​លើ​អ៊ីនធឺណិត។ រឿង​អាស្រូវ​នេះ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​តូច​ធំ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត៕

 

ចុចអាន៖Taylor និង Selena ឈរ​លើ​គេ​​ជា​តារា​ចម្រៀង​មាន​អ្នក​តាមដាន​ច្រើន​ជាង​គេ​លើ Instagram

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars