UNWTO បានព្យាករណ៍ ថាទេសចរ សាកលលោក នឹងកើនដល់ ១,៨០០លាននាក់ នៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ ជាមួយនឹងនិន្នាការ នៃការធ្វើដំណើរឥតឈប់ឈរ របស់ទេសចរសាកលលោក វិស័យទេសចរណ៍ បាន នឹងកំពុងបន្ដពង្រឹងតួនាទី ដ៏មានសារៈសំខាន់របស់ខ្លួន តាមរយៈការចូលរួមយ៉ាង សកម្មទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ខណៈដែលចំនួនទេសចរ សាកលលោកនឹងកើនដល់ ១,៨០០លាននាក់ នៅត្រឹមឆ្នាំ២០៣០ មានន័យថា មនុស្ស០៥លាននាក់ ក្នុងមួយថ្ងៃ នឹងធ្វើដំណើរពាសពេញ ពិភពលោក (នេះបើយោងតាមការ ព្យាករណ៍ របស់អង្គការទេសចរណ៍ ពិភពលោក-UNWTO) ។

ចំណែកលោក កើត ពុទ្ធវរី អគ្គនាយករងទេសចរណ៍ បានថ្លែងឱ្យដឹងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ សម្រាប់ ពេលអនាគត របស់ខេត្តព្រះសីហនុ នៅថ្ងៃទី៣ធ្នូនេះថា ដោយឈរលើគោលការណ៍ នៃការអភិវឌ្ឍ ទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ស្របតាមនិន្នាការខាងលើ ទេសចរណ៍កម្ពុជាមាន ការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនាឆ្នាំ២០១៤ កន្លងទៅកម្ពុជាទទួលបានទេសចរ អន្តរជាតិ ចំនួន ៤,៥លាននាក់ ដែលមានកំណើន ៧% បើធៀបទៅនឹងឆ្នាំ២០១៣ នាំចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណ ៣ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ ប្រមាណ៦០ម៉ឺននាក់។ កម្ពុជាសង្ឃឹមថានឹងទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៥លាននាក់ នៅឆ្នាំ២០១៥នេះ នឹង ៧.៥ ទៅ ៨លាន នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលចូល សេដ្ឋកិច្ចជាតិប្រមាណ៥ពាន់លាន ដុល្លារអាមេរិក និងបង្កើតការងារ ផ្ទាល់ប្រមាណ១លាននាក់៕

UNWTO បានព្យាករណ៍ ថាទេសចរ សាកលលោក នឹងកើនដល់ ១,៨០០លាននាក់ នៅត្រឹមឆ្នាំ២០៣០