ឈុតមានកំណត់ របស់ Star Wars ដែលមិនធ្លាប់ មានពីមុនបានមកដល់ កម្ពុជាហើយ!!!!

ភ្នំពេញ៖ ឈុតដែលមានកំណត់នេះ មានត្រឹមតែ ៦០០ឈុតទូទាំងពិភពលោក ហើយប្រទេសកម្ពុជាក៏ទទួលបាន ចំនួន១២០ឈុតផងដែរ។ សម្រាប់អបអរសារទរវគ្គថ្មី Star Wars The Force Awakens អ្នកគាំទ្រទាំងអស់អាចធ្វើការ ទៅត្រង់ជួរដើម្បីទិញ នូវឈុតពិសេសនេះបាន នៅរោងភាពយន្ត លេជេន TK និងរោងភាពយន្ត City Mall។ ១២០ឈុតនោះ ដែលមាន
- 60 ឈុត Dark Side មានលក់នៅរោងភាពយន្តលេជេន សាខា TK
- 60 ឈុត Light Side មានលក់នៅរោងភាពយន្តលេជេន សាខា City Mall

ដោយឈុតនិមួយៗរួមមាន សំបុត្រចូលទស្សនាខ្សែភាពយន្ត អាវយឺត កែវ និង កាតអនុស្សាវរីយ៍ក្នុងតម្លៃ ៣០ដុល្លារ ដោយសារចំនួនមានត្រឹមតែ ៦០ ឈុតប៉ុណ្ណោះ ហើយមានតែនៅសាខារោងភាពយន្តលេជេន ដូចជម្រាបខាងលើ នៅថ្ងៃទី ០៤ ធ្នូ ២០១៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង៨យប់តែប៉ុណ្ណោះ។ អ្នកតម្រង់ជួរម្នាក់ៗអាចធ្វើការ ជាវបាន តែមួយឈុតប៉ុណ្ណោះ។

ឈុតមានកំណត់ របស់ Star Wars ដែលមិនធ្លាប់ មានពីមុនបានមកដល់ កម្ពុជាហើយ!!!!

គួរបញ្ចាក់ផងដែរថា Star Wars The Force Awakens នេះជាភាគទី ៧ហើយនៅក្នុង Star Wars Franchise ដែល Lucasfilm និងអ្នកដឹកនាំរឿងបែបចក្ខុវិស័យ លោក J.J. Abrams សហការគ្នា ដើម្បីនំាអ្នកទាំងអស់គ្នាវិលត្រលប់ទៅកាន់ភពផ្កាយដ៏សែនឆ្ងាយ គឺ Star Wars ដែលនឹងវិលមកកាន់រោងភាពយន្តជាមួយនឹងវគ្គថ្មីមួយនេះ។ Star Wars The Force Awakens នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាយើងនៅថ្ងៃទី ១៨ ធ្នូ ២០១៥ ខាងមុខនេះ៕