អភិបាលខណ្ឌដង្កោ ចុះពិនិត្យមើល ផ្លូវបេតុង និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ បានចុះពិនិត្ យមើលផ្លូវបេតុងថ្មី ០១ខ្សែ ប្រវែង ៨១៥ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិ ព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបានបញ្ចប់ ការស្ថាបនារួចរាល់ជាស្ថាពរ ដោយប្រើប្រាស់ ថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ និងសំណេះសំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោកអភិបាលខណ្ឌ ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ បានធ្វើការសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ភូមិព្រៃវែងលិច ដែលជាអ្នកទទួលផល ដោយផ្ទាល់ និងប្រើប្រាស់ផ្លូវ០១ខ្សែនេះប្រចាំថ្ងៃ ដែលផ្លូវថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មិនប៉ះពាល់ដល់សុខភាព និងមានផាសុខភាព ក្នុងការរស់នៅ យ៉ាងណាម៉ិញ លោកអភិបាល ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាផ្លូវនេះ ឲ្យបានល្អប្រសើរ និងបានយូរអង្វែង ដើម្បីប្រើប្រាស់។ លោកអភិបាលក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែង បានគិតគូរពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ។

ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទរ និងគាំទ្រព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងថ្មី ដែលជាសមិទ្ធផល ដែលគាត់ទទួលបាននាពេលនេះ ។

បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានបន្តដំណើរពិនិត្យការស្ថាបនា កំណាត់ផ្លូវព្រៃស ចាប់ពីចំណុចមុខវត្ត អង្គមេត្រី ក្នុងសង្កាត់ព្រៃវែង ដល់វត្តស្លែងក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ មានប្រវែង ៥០០០ម៉ែត្រ ដោយស្ថាបនា បន្តពីគម្រោងទី១ ដែលបានអនុវត្តរួចរាល់ចាប់ពីចំណុចផ្សារថ្នល់បត់ក្នុងភូមិថ្មី សង្កាត់ដង្កោ រហូតដល់វត្តអង្គ មេត្រី ក្នុងសង្កាត់ព្រៃសមានប្រវែង ៥០០០ម៉ែត្រ ដែលជាគម្រោងថវិកា របស់សាលារាជធានីភ្នំពេញ ៕