មនុស្សជាង៣ ពាន់លាននាក់ នឹងត្រូវភ្ជាប់បណ្តាញ អ៊ីនធឺណេត ចុងឆ្នាំ២០១៥

ភ្នំពេញ ៖ មន្រ្តីជំនាញបានបង្ហាញ ក្តីរំពឹងថា នៅចុងឆ្នំា២០១៥ ខាងមុខនេះ នឹងមានមនុស្ស ជាង៣ពាន់លាន នាក់ តភ្ជាប់បណ្តាញអ៊ីនធឺណេត ខណៈមនុស្សប្រមាណបួនពាន់លាននាក់ នៅមិនទាន់បាន តភ្ជាប់នៅឡើយ។

លោកស្រី ជឹម ម៉ាណារី នាយិការប្រតិបត្តិការ អង្កការបើកទូលាយ បានលើកឡើង ក្នុងសិក្ខាសាលាស្តីពី សេរី ភាពអ៊ីនធឺ ណេត កាលានុវត្តភាព និងការប្រឈម នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅសណ្ឋាគារសាន់វ៉េថា មនុស្សជាង ៣ពាន់លាននឹងភ្ជាប់ អ៊ីធឺណេត នៅចុងឆ្នាំ២០១៥ ប៉ុន្តែមាន៤ពាន់លាននាក់មិនបានតភ្ជាប់ ដែលជាហេតុធ្វើ គេឲ្យបាត់កាលានុវត្តភាព យ៉ាងធំធេងចំពោះ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។

លោកស្រីថា តាមរបាយការណ៍ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃមហាសន្និបាត អង្គការសហប្រជាជាតិ ក៏បានថ្លែង អំពីសិទ្ធិមូលដ្ឋាន ក្នុងការចូលទៅកាន់អ៊ីនធឺណេត ដែលអនុញ្ញាតឲ្យមនុស្សមា្នក់ៗ មានសិទ្ធិអនុវត្តសិទ្ធិ សេរីភាពរបស់ ពួកគេដើម្បីបញ្ចេញមតិយោបល់ ។ នៅក្នុងប្រទេសអភិ វឌ្ឍន៍ ការចូលទៅកាន់អ៊ឺនធឺណេត សម្រាប់អ្នក ដែលមិនទាន់បាន តភ្ជាប់សង្គមព័ត៌មានវិទ្យានៅតែដោះស្រាយនៅឡើយ ។ ដូច្នេះដៃគូអភិវឌ្ឍន៍ ឯកជននិងសាធារណៈជនត្រូវបង្កើតភាពផ្សេ ងគ្នាយ៉ាងពិតប្រាកដ មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានផល វិបាក ដោយសារពួកគេជាជន សំខាន់ដែលត្រូវធានាបាន នូវការលើកម្ពស់ និងការពារសិទ្ធិនៅលើអ៊ឺនធឺណេត ។

ចំណែកលោក ស៊ុន រ៉ាពីដ ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និង ICT នៃក្រសួង ប្រៃសណីយ៍បាន បង្ហាញអំពីសេរីភាពអ៊ីនធើណេតកាលានុវត្តភាព និងបញ្ហាប្រឈមនានា ក្នុងវិស័យ ទូរគមនាគមន៍ ក្នុងប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នវិស័យនេះ មានភាពរីករាយយ៉ាងខ្លាំងក្លាក្នុងប្រទេសអភិវឌ្ឍន៍ ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។

លោកថា ការប្រើប្រាស់អ៊ីនធើណេត ប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា និងគោលនយោបាយ ក៏ដូចជាច្បាប់មួយចំនួន ដែលពាក់ព័ន្ធដល់វិស័យទូរគមនាគមន៍ កំពុងតែប្រតិបត្តិខ្លួនយ៉ាងសកម្មក្នុងវិស័យនេះ។

ដោយឡែកចំពោះនាយកដ្ឋាន ICT បានបណ្តុះបណ្តាលមន្រ្តី ដើម្បីបំរើតាមតម្រូវការប្រជាពលរដ្ឋ  ក្នុងនោះបានចេញ អាជ្ញាប័ណ្ណចំនួន១៥២ទៅឲ្យក្រុមហ៊ុន ដែលក្រុមហ៊ុនមួយចំនួន បានភ្ជាប់ទូរស័ព្ទការប្រើប្រាស់ទៅក្រៅប្រទេស និងក្រុមហ៊ុន ទូរស័ព្ទដៃចំនួន១០ ក្នុងនោះមាន៧ក្រុមហ៊ុនកំពុងដំណើរការ ក៏ដូចជាក្រុមហ៊ុនប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទជាច្រើនទៀត ដែលកំពុងតែប្រតិបត្តិលើការភ្ជាប់ទូរស័ព្ទពីប្រទេសកម្ពុជាទៅក្រៅប្រទេស។

លោកថា បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃ ទូរស័ព្ទខ្សែ និងអ៊ីនធើណេត គិតពីខែ មិថុនា ឆ្នាំ២០០៨ ដល់ខែមិថុនា ឆ្នាំ២០១៥ ក្នុងនោះអ្នកប្រើប្រាស់ទូរស័ព្ទដៃមានជាង២១លាន៧សែននាក់ ចំនួននេះកម្ពុជាជាប់ជាចំណាត់ថ្នាក់លេខ៣ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសាំហ្កាពួ និងម៉ាឡេស៊ី។ សម្រាប់ការប្រើប្រាស់ទូរស័ព្ទលើតុវិញមានការធ្លាក់ចុះ ចំនួនដែលខ្ពស់ជាងគេនៅឆ្នាំ២០១២ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅ ៦០ម៉ឺននាក់ តែបច្ចុប្បន្នមានអ្នកប្រើប្រាស់ តែ៣០ម៉ឺននាក់។ ចំពោះអ្នកប្រើប្រាស់អ៊ីនធើណេត ជាង៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង១៤លាននាក់ ។ លោករំពឹងថា នៅឆ្នាំក្រោយមានប្រជាពលរដ្ឋប្រើប្រាស់ អ៊ីនធើណេតនឹងកើន ដល់ពាក់កណ្តាលនៃប្រជាជនសរុប ៕

មនុស្សជាង៣ ពាន់លាននាក់ នឹងត្រូវភ្ជាប់បណ្តាញ អ៊ីនធឺណេត ចុងឆ្នាំ២០១៥

មនុស្សជាង៣ ពាន់លាននាក់ នឹងត្រូវភ្ជាប់បណ្តាញ អ៊ីនធឺណេត ចុងឆ្នាំ២០១៥

មនុស្សជាង៣ ពាន់លាននាក់ នឹងត្រូវភ្ជាប់បណ្តាញ អ៊ីនធឺណេត ចុងឆ្នាំ២០១៥